៧ ជំហាន​ដើម្បី​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ឲ្យ​ជោគជ័យ​ទោះ​បី​ជា​អ្នក​រវល់​ធ្វើ​ការងារ​ពេញ​ម៉ោង​ក៏​ដោយ

១) ត្រូវមានហេតុផលច្បាស់លាស់ឲ្យខ្លួន សម្រាប់ការចាប់ផ្តើមអាជីវកម្មខ្លួន

ការរកមូលហេតុឲ្យខ្លួនឯងក្នុងការធ្វើអ្វីមួយគឺជារឿងសំខាន់បំផុត នៅជំហានដំបូងនៃការចាប់ផ្តើមអាជីវកម្ម។ ពេលខ្លះអ្នកត្រូវបានលើកទឹកចិត្តខ្លួនឯងតាមរយៈ ការធ្វើជាចៅហ្វាយនាយខ្លួនឯង មានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ភាពឯករាជ្យខាងពេលវេលា និង ការបង្ហាញពីភាពច្នៃប្រឌិត។ មិនថាមូលហេតុរបស់អ្នកជាអ្វីក៏ដោយ នៅពេលដែលអ្នកដឹងថាអ្វីដែលជារបស់លើកទឹកចិត្តអ្នក គឺជារបស់ដែលនាំអ្នកទៅកាន់ក្តីសុបិនដែលអ្នកចង់បាន ទោះបីជាពេលដែលអ្នកជួបការលំបាកក៏ដោយ។

២) ប្ដេជ្ញាចិត្តឲ្យខ្លួនឯងត្រូវតែសម្រេចក្តីសុបិនរបស់ខ្លួន

ការមានចំណង់ចំណូលចិត្តដើម្បីធ្វើកិច្ចការអ្វីមួយគឺមានភាព ផ្ទុយគ្នាខ្លាំងពីការប្ដេជ្ញាចិត្តក្នុងការធ្វើអ្វីមួយ។ នៅពេលដែលអ្នកប្ដេជ្ញាចិត្តឲ្យខ្លួនឯងត្រូវតែសម្រេចក្តីសុបិនរបស់ខ្លួននោះ អ្នកកំពុងតែមានការចងភ្ជាប់គ្នា នូវភារកិច្ចជាច្រើន ដើម្បីទៅឲ្យដល់ភាពជោគជ័យរបស់ខ្លួន មានន័យថាអ្នកកំពុងដើរកាត់គ្រប់រនាំងឧបសគ្គទាំងអស់ ហើយស្វែងរករាល់ដំណោះស្រាយពេលជួបបញ្ហា។

៣) បង្កើតទស្សនវិស័យផ្ទាល់ខ្លួន ឲ្យអាជីវកម្មរបស់ខ្លួន

អ្នកត្រូវគិតពិចារណាថាអ្វីដែលអ្នកចង់បាន នៅពេលដែលអ្នកបង្កើតអាជីវកម្មផ្ទាល់ខ្លួន និង អ្វីដែលអ្នកចង់បាន នៅពេលអនាគត។ អ្នកត្រូវតែមានភាពជាក់លាក់ និង លម្អិតបំផុត ពីអាជីវកម្មរបស់អ្នក តើអ្វីជាសកម្មភាពបច្ចុប្បន្នរបស់អ្នក តើអ្នកណាជាអតិថិជនរបស់អ្នក តើសកម្មភាពអ្វីខ្លះដែលជួយលើកទឹកចិត្តដល់អតិថិជនខ្លួន តើក្នុងមួយខែៗអ្នកទទួលបានអតិថិជនប៉ុន្មាននាក់?

៤) ចូលរួមពិភាក្សាជាមួយក្រុមមនុស្សដែលមានបទពិសោធន៍ខាងធ្វើអាជីវកម្ម

ប្រសិនជាអាច អ្នកគួរបង្កើតក្រុមមួយដើម្បីជជែកគ្នា ឬ ចូលរួមជាមួយសិក្ខាសាលាដែលមានការជជែកពិភាក្សាគ្នាពីការធ្វើអាជីវកម្មឲ្យបានញឹកញាប់ ព្រោះវាជួយឲ្យអ្នកទទួលបានគំនិតថ្មីៗ និង ដំបូន្មានល្អ ដើម្បីមានលទ្ធភាពប្រកួតប្រជែងគ្នាក្នុងវិស័យអាជីវកម្ម។ បន្ថែមពីលើនេះ ការចូលរួមសិក្ខាសាលា ឬ ការជជែកពិភាក្សាជាក្រុម ជួយឲ្យអ្នក អាចដោះស្រាយបញ្ហាប្រឈមផ្សេងៗ និង ការលើកទឹកចិត្តផងដែរ។

៥) ជំរុញខ្លួនឯងបន្ថែមក្នុងការសិក្សា

ការស្រាវជ្រាវ និង ការសិក្សារឿងផ្សេងៗទៀត ដែលអ្នកអាចស្វែងរកដោយខ្លួនឯង ហើយជាប់ពាក់ព័ន្ធនិងអាជីវកម្មរបស់អ្នកគឺជារឿងល្អបំផុត។ នៅលើបណ្ដាញអ៊ីនធឺណិតវិញបានផ្តល់ព័ត៌មានយ៉ាងសម្បូរបែបស្តីពីការបង្កើតអាជីវកម្មឲ្យជោគជ័យ។ ចូលរួមសិក្សាវគ្គខ្លីៗ ស្តីពីអាជីវកម្ម ការជួលគ្រូ ឬ ស្វែងរកអ្នកប្រឹក្សាយោបល់ដែលមានវិជ្ជាជីវៈខាងវិស័យអាជីវកម្មឲ្យមកជួយជាដើម។

៦) រក្សាភាពវិជ្ជមានជាប់ជានិច្ចចំពោះកិច្ចការប្រចាំថ្ងៃដែលអ្នកកំពុងធ្វើ

នៅពេលដែលអ្នកផ្តោតយកចិត្តទុកដាក់កាន់តែខ្លាំង ក្នុងភាពវិជ្ជមាននៅក្នុងស្ថានភាពបច្ចុប្បន្នរបស់អ្នក នោះភាពជោគជ័យកាន់តែច្រើន ដែលអ្នកនឹងនាំយកមកគ្រប់ស្ថានការណ៍ រួមទាំងអាជីវកម្មរបស់អ្នកទៀតផង។ ផ្ទុយមកវិញ គំនិតបែបអវិជ្ជមាន គឺជាគំនិតមួយដែលធ្វើឲ្យថាមពលក្នុងរាងកាយរបស់អ្នកចុះខ្សោយ ទាំងកាយនិងចិត្ត ហើយអាចធ្វើឲ្យអ្នកមានភាពលំបាកខ្លាំងក្នុងការបោះជំហានទៅខាងមុខដើម្បី ក្នុងការទៅរកក្តីសុបិនរបស់អ្នក។

៧) រៀបចំផែនការ ការងារប្រចាំថ្ងៃ

នៅពេលដែលអ្នកចាប់ផ្តើម អនុវត្តន៍ម្តងមួយជំហានម្តងៗក្នុងមួយថ្ងៃៗ រួមជាមួយកិច្ចការប្រចាំថ្ងៃអ្នក នោះ អ្នកនឹងអាចចាប់ផ្តើមមើលឃើញពីលទ្ធផលនៃអនាគតអាជីវកម្មរបស់អ្នក ព្រោះនៅពេលដែលអ្នកអនុវត្តន៍សកម្មភាពកាន់តែច្រើន ទំនុកចិត្តកាន់តែច្រើន និង ការសម្រេចចិត្តដោយភាពច្បាស់លាស់កាន់តែកើតមានដែលធ្វើឲ្យអ្នកអាចបោះជំហានដើរទៅមុខជានិច្ច៕

ប្រភព៖ thebnews

  • ៧ ជំហាន​ដើម្បី​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ឲ្យ​ជោគជ័យ​ទោះ​បី​ជា​អ្នក​រវល់​ធ្វើ​ការងារ​ពេញ​ម៉ោង​ក៏​ដោយ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/07  Category:ជីវិតនិងសង្គម
Tags: