ភ្លើងស្តុប​បន្ថយល្បឿន រថយន្ត​ដឹក​ដី​មក​ពីក្រោយ ​បុក​និង​កិន​ស្លាប់បង ប្អូន​របួសធ្ងន់

រាជធានី​ភ្នំពេញ​៖​ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​បាន​រង​របួសធ្ងន់ ដោយសារ​រថយន្ត​ដឹក​ដី​ប្រភេទ​យី​ឌុ​ប​បើកបរ​ក្នុង​ល្បឿន​លឿន​បុក​និង​កិន​ពីក្រោយ ក្នុង​ខណៈ​ពេល​ដែល​ក្មេង​រង​គ្រោះ​ទាំង​ពីរ​នាក់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា និង​បើកបរ​ស្របគ្នា​ជាមួយ​រថយន្ត​នោះ​។

គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៦ សីហា ២០១៦ នៅ​លើ​កំណាត់​ផ្លូវ​លេខ ២១៧ ត្រង់​ចំណុច​ភ្លើងស្តុប​ផ្សារ​ថ្នល់ កែង​និង​ផ្លូវ​ព្រៃ​.​ស ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

រថយន្ត​បង្ក​ម៉ាក DONGFENG ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-7835 ជា​ប្រភេទ​រថយន្ត​យី​ឌុ​ប​ដឹក​ដី​របស់​ក្រុមហ៊ុន ទឹក​ស្អាត បើកបរ​ដោយ​បុរស​ម្នាក់​ឈ្នោះ អ៊ា​ម សា​រ៉ា​ន់ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​ចិន្តា​.​ខ ឃុំ​ស្ពឺ​.​ខ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ដោយឡែក​ក្មេង​ដែល​ជា​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​នោះ​ឈ្មោះ ហេ​ន ម៉ា​រី​យ៉ា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៧ នៃ​អនុ​វិទ្យាល័យ​ដង្កោ និង​ប្អូនប្រុស​បង្កើត​របស់​នាង រង​របួសធ្ងន់​ឈ្មោះ ហេ​ន សេរី​សូ​នី អាយុ​៣​ឆ្នាំ ទាំង​២​នាក់​បងប្អូន​នេះ មាន​ទីលំនៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន ត្រូវជា​ចៅ​បង្កើត​របស់​លោកស្រី សឿង សេរី ចៅសង្កាត់​រង​សង្កាត់​ដង្កោ ជិះ​ម៉ូតូ ម៉ាក ស៑ុ​យ​ហ្ស៊ុ​ុ​យ​គី ឡែ​ត ព​ណ៍​ទឹកប្រាក់​លាយ​.​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-0135 ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​បង្ក​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ប្រដេញ​តាម​ពីក្រោយ​ម៉ូតូ​ក្មេង​ប្រុស​ស្រី​ទាំង​ពីរ​នាក់ ដែល​កំពុង​បើកបរ​ស្របគ្នា​នៅ​ខាង​មុខ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ដែល​ជា​ចំណុច​ភ្លើងស្តុប​មាន​មនុស្ស​ធ្វើ​ចរាចរណ៍​ច្រើន ម៉ូតូ​បាន​បន្ថយល្បឿន ចំណែក​រថយន្ត​បង្ក​មិន​បាន​បន្ថយល្បឿន​នោះ​ទេ ក៏​បាន​បុក​ម៉ូតូ​ពីក្រោយ​ទាំង​កំរោល និង​កិន​ក្មេង​ស្រី​រង​គ្រោះ​ចំពាក់​កណ្តាល​ខ្លួន បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ប្អូនប្រុស​របស់​នាងរង​របួសធ្ងន់​។

ក្រោយ​ពេល​កើតហេតុ នគរបាល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ និង​បាន​បញ្ជូន​ក្មេង​ប្រុស​ដែល​រង​របួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ ដែល​ប្រចាំការ​នៅ​ចំណុច​ស្តុ​ប​ផ្សារ​ថ្នល់​បត់​នោះ​ចាប់​បាន​ក្នុង​ខណៈ​ពេល​ប្រុង​រត់គេច​ខ្លួន ។ បន្ទាប់​មក​បាន​ប្រគល់​ជន​នោះ រួម​ជាមួយ​រថយន្ត​និង​ម៉ូតូ ទៅ​ឲ្យ​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត