បារាំង ៖ ឪពុក​ម្ដាយ​អាច​នឹង​ជាប់​គុក​១​ឆ្នាំ​ពិន័យ​ ៤,៥ ម៉ឺន​ដុល្លារ​ព្រោះ​បង្ហោះ​រូប​កូន​ៗ​​ខ្លួន

នៅក្នុងពេលបច្ចុប្បន្ននេះ ឪពុកម្ដាយមួយចំនួនតែងតែធ្វើការបង្ហោះនូវរូប ឬ វីដេអូរបស់កូនៗពួកគេទៅក្នុងបណ្ដាញសង្គមនានា ដើម្បីអួតប្រាប់អ្នកដទៃ។

ប៉ុន្តែបើយោងទៅតាមច្បាប់ថ្មីនៅក្នុងប្រទេសបារាំង ការបង្ហោះរូបកូនៗរបស់ខ្លួនចូលទៅក្នុងបណ្ដាញសង្គមដោយគ្មានការអនុញ្ញាតពីកូនៗរបស់ខ្លួន អាចប្រឈមមុខនឹងការជាប់គុក ១ ឆ្នាំនិងពិន័យជាប្រាក់ចំនួន ៤,៥ ម៉ឺនដុល្លារ។ ដែលការដាក់ទោសនេះមិនមែនធ្វើឡើងនៅពេលដែលពួកគេបង្ហោះរូបកូនៗរបស់ពួកគេភ្លាមៗនោះទេ ប៉ុន្តែពួកគេអាចប្រឈមមុខនឹងការជាប់ទោសនៅពេលកូនៗរបស់ពួកគេធំដឹងក្ដី ហើយប្ដឹងពួកគេ។

អ្នកច្បាប់នៅក្នុងប្រទេសបារាំងបានពន្យល់ថា ការបង្កើតច្បាប់នេះគឺដើម្បីការពារក្មេងដែលត្រូវបានឪពុកម្ដាយរបស់ពួកគេបង្ហោះរូបដោយគ្មានការអនុញ្ញាត ព្រោះថារូបថតដែលឪពុកម្ដាយរបស់ ពួកគេបង្ហោះក្នុងពេលនេះ វាអាចនឹងប៉ះពាល់នៅពេលដែលពួកគេធំដឹងក្ដី ដែលវាអាចជាការប៉ះពាល់ផ្លូវអារម្មណ៍ ឬ ក៏ការងាររបស់ពួកគេជាដើម៕

  • បារាំង ៖ ឪពុក​ម្ដាយ​អាច​នឹង​ជាប់​គុក​១​ឆ្នាំ​ពិន័យ​ ៤,៥ ម៉ឺន​ដុល្លារ​ព្រោះ​បង្ហោះ​រូប​កូន​ៗ​​ខ្លួន已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/08/07  Category:ចំនេះដឹង
Tags: