រូបថតដេកគរជើងគ្នារបស់អ្នកទោសគ្រឿងញៀនហ្វីលីពីនកំពុងធ្វើឲ្យពិភពលោកស្ញប់ស្ញែង

ក្នុងកំឡុងពេលនេះមានអ្នកទោសគ្រឿងញៀនរបស់ប្រទេសហ្វីលីពីនចំនួន ៣.៨០០ នាក់ត្រូវបានជាប់ពន្ធធានាគារបន្ទាប់ពីប្រទេសមួយនេះបើកយុទ្ធនាការបោសសម្អាតគ្រឿងញៀនឲ្យអស់ចេញពីប្រទេសរបស់ខ្លួន ។

https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/13895583_1344100128948659_1287802699131849721_n.jpg?oh=a1da0bc31b97a402d1b7070c39df4f95&oe=5826B0A2

កន្លងមកយុទ្ធនាការបោសសម្អាតគ្រឿងញៀនរបស់ប្រទេសហ្វីលីពីនបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញអ្នកទោសគ្រឿងញៀនចំនួន ៤០០ នាក់ត្រូវបានសម្លាប់ និង រាប់ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ។ ទាំងនេះអាចបញ្ជាក់ឲ្យឃើញថា វាគឺជាភាពអស្ចារ្យមួយដែលលោកប្រធានាធិបតីថ្មី Rodrigo Duterte អាចធ្វើឲ្យប្រទេសរបស់លោកចាកឆ្ងាយពីគ្រឿងញៀន ជាក់ស្ដែងដូចជារូបថតខាងក្រោមនេះគឺបានបង្ហាញពីសកម្មភាពរបស់អ្នកទោសគ្រឿងញៀននៅក្នុងពន្ធធានាគារនៃទីក្រុង Quezon ក្បែររដ្ឋធានីម៉ានីល (Manila) ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មានអ្នកទោសថ្មីចំនួន ៨០០ នាក់បន្ថែមទៀត ដោយសរុបទៅក្នុងកំឡុងពេលនេះមានអ្នកទោសគ្រឿងញៀនទាំងអស់ចំនួន ៣.៨០០ នាក់ហើយ ដែលត្រូវជាប់ឃុំនៅក្នុងពន្ធធានាគារ ។

https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/13872852_1344100135615325_8476830700275227429_n.jpg?oh=605bc61f9cc6f1e5751984847ad12ffd&oe=58160B34

រំឭក៖ កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅនេះលោកប្រធានាធិបតីប្រទេសហ្វីលីពីន Rodrigo Duterte បានប្រកាសថា ខ្លួននឹងប្រឆាំងដាច់ខាតជាមួយគ្រឿងញៀន ហើយប្ដេជ្ញាចិត្តថានឹងបោសសម្អាតឲ្យអស់នូវគ្រឿងញៀនដែលមាននៅលើទឹកដីប្រទេសរបស់លោក ៕ យុទ្ធ

https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/13925014_1344100132281992_5750670717275713676_n.jpg?oh=bae66fc1f9d44d43fa035451ab2dbb77&oe=58206FC1
null
null