ប៊ុត សីហា ធ្វើឱ្យ​អ្នកគាំទ្រ​រំជួល​ចិត្តជា​មួយរូប​ពី​កុមារភាព និង សារ​ដ៏​សោកសៅ​

6 Videos


ម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ ប៊ុត សីហា ក្រៅពីអាចថ្ពក់យកដួងចិត្តមហាជនតាមរយៈការបញ្ចេញសំឡេងដ៏ពីរោះក្រអួនក្រអៅហើយនោះ រូបលោកក៏ជាតារាប្រុសមួយដួងដែលតែងតែបង្ហាញពីអារម្មណ៍សោកសៅបែបមនោសញ្ចេតនាផងដែរ រហូតធ្វើឱ្យអ្នកគាំទ្រអានទៅមានអារម្មណ៍ថាស្រណោះស្រណោកជាមួយលោកក្នុងនាមជាកូនកំព្រាឪពុក ។

ប៊ុត សីហា ធ្វើឱ្យ​អ្នកគាំទ្រ​រំជួល​ចិត្តជា​មួយរូប​ពី​កុមារភាព និង សារ​ដ៏​សោកសៅ​

ដូចជាថ្មីៗនេះ ប៊ុត សីហា បានបញ្ចេញសារយ៉ាងវែងភ្ជាប់មកជាមួយរូបថតពីកុមារភាព ថតរួមជាមួយក្រុមគ្រួសាររបស់លោក ដែលសារនោះបង្កប់ទៅដោយន័យទុក្ខសោកថា «ខ្ញុំស្រលាញ់ម៉ែ លោកពុក និង អ្នកទាំងអស់បងប្រុសបងស្រីរបស់ខ្ញុំ នឹកឃើញកាលពីតូច ពួកយើងលេងសើចសប្បាយជាមួយគ្នា ហើយពេលខ្លះក៏វ៉ៃគ្នាហើយក៏យំ..!!ទឹកភ្នែកក៏ជាមួយគ្នា..!ហាស់ហាស់..កាលពេលនោះពួកយើងមានពុកមានម៉ែនិយាយលួងលោមកូនកុំយំ..កូនកុំយំ..!!!តែពេលនេះពួកយើងធំៗអស់ហើយ ហើយពួកយើងត្រូវ កំព្រាឪពុកទៀត! ពេលនេះពួកយើងម្នាក់ៗ ក៏មានគ្រួសាររៀងៗខ្លួនទៀតខ្ញុំស្រឡាញ់ និង នឹកម៉ែនឹកពុក នឹកបងប្រុសស្រីទាំងអស់គ្នាខ្លាំងណាស់…ហើយខ្ញុំអរគុណទៅដល់ពុកម៉ែដែលបានបង្កើតពួកយើងមកហើយរូបខ្ញុំមានថ្ងៃនេះក៏ដោយសារអ្នកទាំងពីរ អរគុណណាស់ពេលនេះខ្ញុំនឹងខិតខំតបស្នងសងគុណដល់អ្នកទាំងពីរវិញ ទោះជាខ្ញុំដឹងថាពេលនេះខ្ញុំមិនបានសងគុណលោកពុកក៏ដោយតែពេលនេះនៅមានអ្នកម្តាយមួយរូបដែលខ្ញុំគោរពស្រឡាញ់ខ្លាំងបំផុត..។ ជាចុងក្រោយខ្ញុំចង់ប្រាប់ថាខ្ញុំស្រឡាញ់ អ្នកម្តាយរបស់ខ្ញុំ..!»

ប៊ុត សីហា ធ្វើឱ្យ​អ្នកគាំទ្រ​រំជួល​ចិត្តជា​មួយរូប​ពី​កុមារភាព និង សារ​ដ៏​សោកសៅ​

មួយរយៈចុងក្រោយនេះ ប៊ុត សីហា មានភាពមមាញឹកខ្លាំងទាំងការត្រៀមចេញបទថ្មី និង ការចេញច្រៀងតាមឆាកតន្ត្រីនានា ជាពិសេសចំពោះរឿងស្នេហាវិញ ត្រូវបានមហាជនមើលឃើញថា តារាកូនមួយរូបនេះកាន់តែមានភាពផ្អែមល្ហែមជាមួយភរិយា ក្រោយពេលដែលតារារូបនេះបង្ហាញមុខប្រពន្ធកូនជាសាធារណរួចមក ៕ ភូមិន្ទ

ប៊ុត សីហា ធ្វើឱ្យ​អ្នកគាំទ្រ​រំជួល​ចិត្តជា​មួយរូប​ពី​កុមារភាព និង សារ​ដ៏​សោកសៅ​ប៊ុត សីហា ធ្វើឱ្យ​អ្នកគាំទ្រ​រំជួល​ចិត្តជា​មួយរូប​ពី​កុមារភាព និង សារ​ដ៏​សោកសៅ​ប៊ុត សីហា ធ្វើឱ្យ​អ្នកគាំទ្រ​រំជួល​ចិត្តជា​មួយរូប​ពី​កុមារភាព និង សារ​ដ៏​សោកសៅ​