ចំណុច​គួរ​យល់ដឹង​ ដើម្បី​ការពារ​កុំឱ្យឆ្លង​ជំងឺថ្លើម​

6 Videos


ថ្លើមច្រើនកើតមានទៅលើមនុស្សគ្រប់វ័យនៅទូទាំងពិភពលោក ។ ជំងឺថ្លើមខ្លះជាជំងឺស្រួចស្រាវ រាំរ៉ៃ និងអាចឆក់ជីវិតមនុស្សជាង ១,៤ លាននាក់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ។

ក្នុងករណីចំនួនច្រើនបែបនេះ គេអាចសន្និដ្ឋានបានថា មនុស្សជាច្រើនប្រឈមនឹងការឆ្លងមេរោគថ្លើមនេះណាស់ជារៀងរាល់ថ្ងៃ ។ មេរោគថ្លើមមានច្រើនប្រភេទ ដូចជាមេរោគប្រភេទ A , B , C , D និង E ។ ដូច្នេះដើម្បីការពារបញ្ហាឆ្លងពីមេរោគនេះបាន អ្នកគួរអនុវត្តតាមវិធីខាងក្រោម ៖

• ត្រូវរក្សាអនាម័យ ព្រោះមេរោគថ្លើមប្រភេទ A និង E ច្រើនមាននៅក្នុងលាមកអ្នកជំងឺ ។ មេរោគនេះអាចឆ្លងមកកាន់មនុស្សតាមរយៈអាហារ ការចាប់កាន់ ប៉ះ និង ទឹកដែលគ្មានអនាម័យ ។

• កុំប្រើវត្ថុប្រើប្រាស់រួមគ្នាដូចជា ម្ជុល ឡាមកោរពុកមាត់ ច្រាស់ដូសធ្មេញ និង ជៀសវាងប៉ះឈាមអ្នកជំងឺ ព្រោះវាអាចបណ្តាលឱ្យឆ្លងមេរោគអេប៉ាទីតប្រភេទ B និង C ។

• ត្រូវមានសុវត្ថិភាពពេលរួមភេទ និង ត្រូវការពារដោយប្រើស្រោមអនាម័យជាមួយដៃគូរដែលមានជំងឺថ្លើម ព្រោះវាអាចឆ្លងមេរោគអេប៉ាទីតប្រភេទ B និង C ។

• ត្រូវចាក់វ៉ាក់សាំងការពារមេរោគនៅពេលធ្វើដំណើរទៅក្រៅប្រទេស ព្រោះអ្នកអាចងាយនឹងឆ្លងមេរោគអេប៉ាទីតប្រភេទ A និង B បើទម្លាប់រស់នៅមានការប្រែប្រួល ជាពិសេសការបរិភោគអាហារតែម្តង ។

• ការពិសារស្រា និង គ្រឿងស្រវឹងក្នុងបរិមាណច្រើន យូរៗទៅអាចបង្ករឱ្យកើតជំងឺថ្លើមបាន ហើយការលេបថ្នាំពេទ្យច្រើន និង ញឹកញាប់ជាប្រចាំ ព្រមទាំងអាហារបំប៉នបុរាណខ្លះអាចប៉ះពាល់ដល់មុខងារ និង សុខភាពថ្លើមយូរៗទៅ វានឹងប៉ះពាល់ដល់សុខភាពថ្លើម និង ឈានទៅកើតជំងឺថ្លើមជាក់ជាពុំខាន ៕

                                                                                           សុផល