Q & A៖ អាការ​អ្វីខ្លះ​បង្ហាញថា​ជិត​ដល់ពេល​សម្រាលកូន ?​

6 Videos


សំណួរ
នាងខ្ញុំទើបតែមានគភ៌ជាលើកដំបូង ហើយនាពេលនេះឈានចូលខែទី ៧ ហើយដែរ ។ ព្រោះតែមិនដឹងថាវាបង្ហាញសញ្ញាអ្វីខ្លះនៅពេលជិតសម្រាលនោះ នាងខ្ញុំក៏ចង់សូរថា តើអាការអ្វីខ្លះដែលតែងបង្ហាញប្រាប់យើងថាទារកជិតសម្រាល ដែលយើងគប្បីទៅមន្ទីរពេទ្យសម្ភពដើម្បីត្រៀមខ្លួនសម្រាលទារកតែម្តង ?

ចម្លើយ
អាការនៃសញ្ញាដែលបញ្ជាក់ថាទារកជិតសម្រាលមែនទែនហើយស្ត្រី តែងបង្ហាញពីអាការផ្សេងៗពីគ្នា ។ ចំពោះស្ត្រីដែលធ្លាប់សម្រាលកូនពីមុន ប្រហែលជាបានជ្រាបបញ្ហានេះច្បាស់ ប៉ុន្តែសម្រាប់ស្ត្រីដែលទើបនឹងមានកូនលើកដំបូង អ្នកគួរតែប្រុងប្រយ័ត្ន និង កត់សម្គាល់នូវសញ្ញាព្រមានខ្លះៗប្រាប់ថា ជិតដល់ពេលទារកក្នុងគភ៌សម្រាលហើយក្នុងនេះដូចជា អ្នកខ្លះឈឺលីងនៅត្រង់ចង្កេះ ឈឺពោះបែបលេងៗម្តងបាត់ម្តងកើតឡើង មានអាការទល់នោមទល់មក ហើយឧស្សាហ៍ចូលបន្ទប់ទឹកបត់ជើងតូចញឹកញាប់ មានអារម្មណ៍ថាធ្លាក់ពោះចុះក្រោម ទទួលអារម្មណ៍ថាស្រួលដកដង្ហើមដោយសារកូនធា្លក់ចុះក្រោម ។ បើមានអាការទាំងនេះកើតឡើងអ្នកគប្បីប្រញាប់ទៅមន្ទីរពេទ្យសម្ភពដើម្បីសម្រាលទារកបានហើយ ៕