ធ្លាយរឿង លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ចុះហត្ថលេខា លើប័ណ្ណស្នាក់នៅ ឲ្យស្ត្រីជនជាតិចិន ល្បីពេញ Facebook

ធ្លាយរឿង លោក  យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ចុះហត្ថលេខា លើប័ណ្ណស្នាក់នៅ ឲ្យស្ត្រីជនជាតិចិន ល្បីពេញ Facebook

រាជធានីភ្នំពេញ ៖ ថ្មីៗនេះមានករណីបែកធ្លាយ តាមបណ្តាញសង្គមហ្វេសប៊ុក គឺលោកវរសេនីយ៍ទោ យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ចុះ ហត្ថលេខាលើប័ណ្ណស្នាក់នៅ ឲ្យស្ត្រីជនជាតិចិនម្នាក់ដោយងាយស្រួល បើទោះ បីជាស្ត្រីជនជាតិចិន ម្នាក់នោះ និយាយភាសារខ្មែរ អត់ទាំងច្បាស់ផង សូម្បីតែ  អាស្រ័យដ្ឋានខ្លួនឯង អត់ដឹង អត់ស្គាល់ ដោយគ្រាន់តែ បំភ័ណ្ឌឈ្មោះ ប្តូរមក ឈ្មោះ ជាលំនាំខ្មែរ។

រឿងដែលគួរឲ្យចាប់អារម្មណ៍នោះ គឺឯកសារទាំងនោះមានការទទួលស្គាល់ព្រម ទាំង ចុះហត្ថលេខា តាមឋានានុក្រម ពោលគឺមានចុះហត្ថលេខា លើប័ណ្ណស្នាក់ នៅ លេខ៣៨៨ ក្បាលទី៤ទំព៍រ៦០ ចុះថ្ងៃទី១៨ខែមករាឆ្នាំ២០១៦ ដោយលោក វរសេនីយ៍ទោ យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីជនជាតិចិន ត្រូវបានប្តូរឈ្មោះ លី រតនា ក្នុងឯកសារ កើតថ្ងៃទី០១ខែសីហា ឆ្នាំ១៩៨៤ទីកន្លែងកំណើតសង្កាត់ច្រាំងចំរេះខណ្ឌឫស្សីកែវក្រុងភ្នំពេញប្រទេស កម្ពុជា ។

រឿងរ៉ាវបែកធ្លាយ ខណះជនជាតិចិន ទៅថតធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ រកឃើញថា ជាភាពមិនប្រក្រតី របស់អ្នកផ្តល់សិទ្ធិ។

ករណីខាងលើយើងមិនអាចស្វែងរកការបញ្ជាក់ ពីលោក យឹម សារ៉ាន់ អធិការ នគរបាល ខណ្ឌពោធិ៍សែនជ័យបាននៅឡើយទេ ៕

ធ្លាយរឿង លោក  យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ចុះហត្ថលេខា លើប័ណ្ណស្នាក់នៅ ឲ្យស្ត្រីជនជាតិចិន ល្បីពេញ Facebook ធ្លាយរឿង លោក  យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ចុះហត្ថលេខា លើប័ណ្ណស្នាក់នៅ ឲ្យស្ត្រីជនជាតិចិន ល្បីពេញ Facebook