គប់​ដប​សាំង​ចូល​​ហ្វូង​មនុស្ស​​​​របួស​​ ១៥​នាក់​នៅ​ទីក្រុង​តូក្យូ

យ៉ាង​ហោច​ណាស់​​​​មនុស្ស​ចំនួន​ ១៥​នាក់​បាន​រង​របួស​​​​​ធ្ងន់​ស្រាល​ ​​ក្រោយ​​​​ដប​សាំង​​​​​ជា​ច្រើន​​ ត្រូវ​បាន​គ្រវែង​ចូល​​កណ្ដាល​ហ្វូង​មនុស្ស​​​​​​​ក្នុង​ពិធី​បុណ្យ​​មួយ​​នៅ​​​ទីក្រុង​​តូក្យូ ប្រទេស​​ជប៉ុន ​​​​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​​​ម្សិល​មិញ។

 

គប់​ដប​សាំង​ចូល​​ហ្វូង​មនុស្ស​​​​របួស​​ ១៥​នាក់​នៅ​ទីក្រុង​តូក្យូ

ក្នុង​​ចំណោម​ជន​រងគ្រោះ​​ទាំង​អស់​​មាន​​​ម្នាក់​ជា​ទារក​​អាយុ​​ ១​ខួប ​និង​​​​​ម្នាក់​ទៀតជា​កុមារ​​​អាយុ​​ ៦​ឆ្នាំ។ ហេតុ​ការណ៍​​នេះ ​​បាន​​កើត​ឡើង​​​​​​​​​នៅ​ក្បែរ​​​ផ្ទះ​ល្វែង​​​​ Suginami Ward ដែល​កំពុង​​​មាន​មនុស្ស​ដើរ​ទៅ​មក​​យ៉ាង​ច្រើន​។ បើ​យោង​​ទៅ​តាម​សារ​ព័ត៌មាន​ជប៉ុន​​ NHK ​រាយ​ការណ៍​ថា​​​ មាន​សាក្សី​ជា​ច្រើន​នាក់​បាន​ឃើញ​​​​​ដុំ​ភ្លើង​​​​​​​ជា​សាំង​ច្រក​ដប​ត្រូវ​គេ​គ្រវែង​ចេញ​ពី​អគារ​​​ជាន់​ទី​​​៣​ នៅ​ក្បែរ​កន្លែង​កើត​ហេតុ​។

 

ភ្លាម​ៗ​នោះ ប៉ូលិស​​​​​បាន​​រក​ឃើញ​​ជន​សង្ស័យ​​ម្នាក់​​អាយុ​ ៦០​ឆ្នាំ ​មាន​​​​បញ្ហា​​​ផ្លូវ​ចិត្ត​​​​ ​និង​បាន​ចង​​ក​សម្លាប់​ខ្លួន​នៅ​ផ្ទះ​ល្វែង​​ Suginami Ward ​ក្រោយ​​​​មាន​ដុំ​​ភ្លើង​​ឆេះ​​​រប៉ាត់រប៉ាយ​​ពេញ​​ផ្លូវ​។ ​ជន​សង្ស័យ​​​ត្រូវ​​បាន​​​គេ​ប្រាប់​ថា​​​ ស្លាប់​​​នា​​ព្រឹក​ថ្ងៃច័ន្ទ​នេះ​​​នៅ មន្ទីរពេទ្យ​​មួយ។​​​​​​ ពេល​នេះ ​ប៉ូលិស​​​កំពុង​ស៊ើប​អង្កេត​​​​រក​មូលហេតុ​​​ នៅ​ពីក្រោយ​ឧបទ្ទវហេតុ​​​​គួរ​ឲ្យ​​ភ្ញាក់ផ្អើល​​នេះ​ហើយ៕​

 

គប់​ដប​សាំង​ចូល​​ហ្វូង​មនុស្ស​​​​របួស​​ ១៥​នាក់​នៅ​ទីក្រុង​តូក្យូ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Japanetimes​​​​​​​​​​​​​​​​​​​​​​​​​