បញ្ជូន​បុរស​ព្រាន​ម្នាក់ឡើង​តុលាក្រោយ​ធ្វើ​សកម្មភាព​រំលោភ​មិន​សម្រេច​

បញ្ជូន​បុរស​ព្រាន​ម្នាក់ឡើង​តុលាក្រោយ​ធ្វើ​សកម្មភាព​រំលោភ​មិន​សម្រេច​
រាជធានីភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ បន្ទាប់ពីប្រព្រឹត្តទង្វើមិនគាប់បី ដោយបំពានផ្លូវភេទលើក្មេងស្រីរងគ្រោះតែមិនបានសម្រេច ក៏ត្រូវម្ដាយប្ដឹងសមត្ថកិច្ចតែម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ នៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦នេះ។

ហេតុការណ៍នេះខាងលើនេះ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នៅការដ្ឋានសំណង់បុរីពិភពថ្មី ផ្លូវបេតុង ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យជាប្រុសព្រានឈ្មោះសាន សំអុល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ បុរីពិភពថ្មី ទីតាំងខាងបានបៀតបៀនផ្លូវភេទលើក្មេងស្រី អាយុ១៥ឆ្នាំ ជាសិស្សសាលា។

ក្រោយពីធ្វើសកម្មភាពរំលងបានមួយថ្ងៃ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ត្រូវម្ដាយនារីរងគ្រោះប្ដឹងទៅសមត្ថកិច្ច ឃាត់ខ្លួនបានជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ប្រភព៖ kqube

  • បញ្ជូន​បុរស​ព្រាន​ម្នាក់ឡើង​តុលាក្រោយ​ធ្វើ​សកម្មភាព​រំលោភ​មិន​សម្រេច​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ជីវិតនិងសង្គម
Tags: