ទឹកជំនន់ហូរចាក់ទៅទន្លេលឿងស្លាប់និងបាត់ខ្លួនមនុស្ស១១នាក់នៅប្រទេសវៀតណាម

គណៈកម្មាធិការមជ្ឈិមទទួលបន្ទុកទប់ ស្កាត់គ្រោះធម្មជាតិបានឲ្យដឹងថា ទឹកជំនន់ និងបាក់ដីបណ្តាលឲ្យមនុស្ស១១នាក់ស្លាប់ និងបាត់ខ្លួន។
នៅព្រឹកថ្ងៃទី៥ ខែសីហា ព័ត៌មានពី គណៈកម្មាធិការមជ្ឈិមទទួលបន្ទុកទប់ស្កាត់ គ្រោះធម្មជាតិបានឲ្យដឹងថា ឥទ្ធិពលនៃព្យុះ បណ្តាលឲ្យមានសម្ពាធទាបបង្កឲ្យមាន ភ្លៀងធ្លាក់ខ្លាំងក្លាយជាទឹកជំនន់ និងបាក់ដី ជាទ្រង់ទ្រាយធំនៅស្រុកបាតសាត និងសា ប៉ាខេត្តឡាវកាយ។
ទឹកជំនន់ហូរចាក់ទៅទន្លេលឿងស្លាប់និងបាត់ខ្លួនមនុស្ស១១នាក់នៅប្រទេសវៀតណាម
លោក ង្វៀង អាញតឹង អគ្គនាយកមជ្ឈមណ្ឌលទប់ស្កាត់គ្រោះធម្មជាតិបានឲ្យដឹងថា គិតមកដល់ម៉ោង១១ថ្ងៃទី៥ ខែសីហា នៅទូទាំងខេត្តមានករណីស្លាប់និងបាត់ ខ្លួន១១នាក់ និងរងរបួសជាច្រើននាក់ទៀត ដោយសារតែបាក់ដី និងទឹកជំនន់។ ក្នុងនោះស្រុកសាប៉ាមានមនុស្ស២នាក់ស្លាប់ ម្នាក់រងរបួស។ ចំណែកនៅក្នុងស្រុកបាត សាតមានមនុស្ស៩នាក់បាត់ខ្លួន។

មកទល់ពេលនេះគេមិនទាន់អាចបញ្ជាក់ ពីអត្តសញ្ញាណអ្នកដែលបាត់ខ្លួនបាននៅឡើងទេ ហើយក្រុមជួយសង្គ្រោះបានសហការជាមួយគ្រួសារស្វែងរកសាច់ញាតិដែល បាត់ខ្លួននោះ។ ទន្ទឹមនឹងនោះមន្ត្រីទទួល ខុសត្រូវបានស្នើដល់ប្រជាជនរស់នៅតាមបណ្តោយឆ្នេរទន្លេលឿងនិងតាមជើងភ្នំប្រុង ប្រយ័ត្ន និងភៀសខ្លួនទៅកាន់តំបន់មាន សុវត្ថិភាពខ្លាចមានហេតុការណ៍គ្រោះថ្នាក់កើតឡើងជាបន្តទៀត។

ពលរដ្ឋ៤៦គ្រួសារនៅក្នុងស្រុកភិន ង៉ាង និងស្រុកខ្វាងគីម ត្រូវកាត់ផ្តាច់ដោយ ទឹកជំនន់មានកម្ពស់ដល់ទៅ១ម៉ែត្រ។
ក្រៅពីនេះមានស្ពានចំនួន២បានបាក់ស្រុត ចំណែកផ្លូវជាតិលេខ៤ នៅស្រុកបាត សាតត្រូវទឹកជន់លិចពី១,៥ដល់២ម៉ែត្រ បង្កផលលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរ របស់ពលរដ្ឋ ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ទឹកជំនន់ហូរចាក់ទៅទន្លេលឿងស្លាប់និងបាត់ខ្លួនមនុស្ស១១នាក់នៅប្រទេសវៀតណាម已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ជីវិតនិងសង្គម
Tags: