មហាសេដ្ឋីជាច្រើនរូបនៅអាមេរិកប្រកាសគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ធ្វើជាប្រធានាធិបតី

ជាមួយនឹងការគាំទ្រយ៉ាងច្រើនពីមហាសេដ្ឋីអាមេរិកជួយឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានហិរញ្ញវត្ថុជាច្រើនសម្រាប់ យុទ្ធនាការឃោសនាបោះឆ្នោតនាពេល ខាងមុខ។
មហាសេដ្ឋីជាច្រើនរូបនៅអាមេរិកប្រកាសគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ធ្វើជាប្រធានាធិបតី
មហាសេដ្ឋី ដូណាល់ ត្រាំ កំពុងតែបាត់បង់ការគាំទ្រជាបន្តបន្ទាប់ពីមហាជនអាមេរិកដោយសារតែសកម្មភាពខុសប្រក្រតី របស់លោក។
នៅក្នុងអត្ថបទមួយដែលបណ្តាញព័ត៌មានវ៉ាស៊ីនតោនប៉ុស្ត៍ផ្សាយនាពេលកន្លងមកបង្ហាញឲ្យឃើញថា មានមហាសេដ្ឋីពីរ រូបដែលជាអ្នកគាំទ្រដល់គណបក្សសាធា រណរដ្ឋនាពេលកន្លងមកបានបែរជាមក គាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន វិញ។

ចំណុចទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ ថា លោកស្រី គ្លីនតុន បានដណ្តើមទាំងអ្នក គាំទ្រ និងប្រាក់ជំនួយរាប់លានដុល្លារពីលោក ត្រាំ ។ កន្លងមកលោក ត្រាំ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាក្រុមអ្នក រកស៊ីដោយសារតែលោកទទួលបានជោគ ជ័យក្នុងការរកស៊ីក្លាយជាមហាសេដ្ឋីនៅអាមេរិក។

នៅក្នុងបទសម្ភាសន៍មួយទៅលើក្រុម មហាសេដ្ឋីអាមេរិកលោក Seth Klarman ដែលជាមហាសេដ្ឋីដ៏ល្បីមួយរូបបញ្ជាក់ថា មូលហេតុដែលលោកគាំទ្រលោកស្រី គ្លីន តុន ដោយសារតែលោកមិនអាចគិតដល់ នឹងមានរឿងអ្វីកើតឡើងចំពោះអាមេរិក ប្រសិនបើលោក ត្រាំ ជាប់ជាប្រធានាធិបតី នោះ។
លោក Klarman ពេលនេះជាប្រធានអង្គ ការ CEO ស្ថិតនៅក្នុងមូលនិធិ The Baupost Group ដែលបានគាំទ្រដល់គណបក្សសាធារណរដ្ឋជាច្រើនអាណត្តិមក ហើយ ពេលនេះបែរជាងាកមកគាំទ្រលោកស្រី គ្លីនតុន វិញ។

កាលពីសប្តាហ៍មុនមហាសេដ្ឋី Michael Bloomberg ក៏បានបញ្ជាក់ថា លោក គាំទ្រលោកស្រី គ្លីនតុន ហើយលោកបានថ្កោលទោសទៅនឹងសកម្មភាពរបស់លោក ត្រាំ ថាជាឈុតឆាកបោកប្រាស់។ ជាច្រើន លើកលោក ត្រាំ ប្រកាសថា ក្ស័យធនដើម្បី ការពារទ្រព្យសម្បត្តិរបស់ខ្លួន។ សកម្មភាព រកស៊ីរបស់លោក ត្រាំ និងនយោបាយដឹកនាំគឺដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះមិនបានផ្តល់ផលប្រយោជន៍ ដល់ពលរដ្ឋអាមេរិកនោះឡើយ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • មហាសេដ្ឋីជាច្រើនរូបនៅអាមេរិកប្រកាសគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ធ្វើជាប្រធានាធិបតី已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ជីវិតនិងសង្គម
Tags: