៥០ភាគរយនៃគម្រោងវាយប្រហាររបស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋនៅអឺរ៉ុបទទួលបានជោគជ័យ

ក្រសួងសន្តិសុខជាតិអាមេរិក DHS បាន ប្រកាសថា ក្រុមភេរវកម្មISបានបើកការ វាយប្រហារភេរវកម្មនៅអឺរ៉ុបប្រមាណ១០០ លើកក្នុងរយៈពេល២ឆ្នាំកន្លងមក។ ចំណុច ដែលគួរឲ្យប្រកាសអាសន្ននោះគឺនៅដើមឆ្នាំ២០១៦មានការវាយប្រហារទទួលបានជោគជ័យរហូតដល់ទៅ៤៤ភាគរយ។
៥០ភាគរយនៃគម្រោងវាយប្រហាររបស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋនៅអឺរ៉ុបទទួលបានជោគជ័យ
តាមរបាយការណ៍របស់ DHS ការវាយ ប្រហារភេរវកម្មច្រើនបំផុតនៅលើទឹកដីអាមេរិក ដោយមានការវាយប្រហារដល់ទៅ ៤១លើក។ ទី២គឺបារាំងមានការវាយ ប្រហារ២០លើក ក្នុងរយៈពេលពីរឆ្នាំកន្លង មក។ ការវាយប្រហារលើកទី១នៅខែកម្ភៈ ២០១៤ និងការវាយប្រហារលើកទី១០០នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅ ទីក្រុង Nice ប្រទេសបារាំងប៉ុណ្ណោះ។ ការ វាយប្រហារលើកទីមួយរបស់ក្រុមISបរាជ័យ ចំណែកការវាយប្រហារលើកទី១០០ ទទួលបានជោគជ័យ។

តាមរបាយការរបស់ DHS បញ្ជាក់ថាការវាយប្រហារភេរវកម្មនាពេលចុងក្រោយ នេះសម្លាប់មនុស្សច្រើនជាងពេលមុនៗ។ នៅក្នុងឆ្នាំ២០១៥ការវាយប្រហារភេរវកម្មស្លាប់មនុស្សតែ៧២០នាក់។ ចំណែកនៅក្នុងឆ្នាំ២០១៦បានកើនឡើងរហូតដលទៅ ៨៧៥នាក់។ ទាំងនោះបង្ហាញយ៉ាងច្បាស់ ថា ក្រុមISបានឡើងគម្រោងល្អប្រសើរ ជាងពេលមុន។

ការវាយប្រហារកើនឡើងក៏ដោយសារតែក្រុមជនអន្តោប្រវេសន៍ចូលមកទឹកដីអឺរ៉ុប កាន់តែច្រើនឡើងៗតាមជនភៀសខ្លួន។ ប៉ូលិសអឺរ៉ុបធ្លាប់បានប្រកាសថាមានភេរវករISប្រមាណ៤០០នាក់បានចូលទៅក្នុងទឹកដីអឺរ៉ុបឡើងគម្រោងវាយប្រហារទៅលើទីតាំងសំខាន់ៗ។

កន្លងមកការវាយប្រហារនៅក្នុងប្រទេស បារាំង ប៊ែលហ្ស៊ិក និងអាល្លឺម៉ង់ទទួលបានជោគជ័យដោយសម្លាប់មនុស្សជាច្រើន រយនាក់។ ក្រុមភេរវករបានប្តូរយុទ្ធសាស្ត្រដើម្បីបញ្ចៀសការចាប់បានពីប៉ូលិសដូចជាការវាយប្រាហារដោយកាំបិត និងបើក ឡានបុករះដូចនៅទីក្រុង Nice ប្រទេស បារាំងជាដើម៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ៥០ភាគរយនៃគម្រោងវាយប្រហាររបស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋនៅអឺរ៉ុបទទួលបានជោគជ័យ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ជីវិតនិងសង្គម
Tags: