មុននេះបន្តិច​ ​​សម្តេចតេជោ​ ហ៊ុន សែន ​អំពាវនាវ​ឲ្យពលរដ្ឋទៅ​ចុះឈ្មោះបោះឆ្នោត

ខេត្តកណ្តាល ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានបញ្ជាក់ជាថ្មីនៅប៉ុន្មាននាទីមុននេះថា​ ការបោះឆ្នោតជ្រើស​តំាង​តំណាងរាស្រ្តអាណត្តិទី៦ ​​ឆ្នាំ២០១៨​ នឹងប្រព្រឹត្តទៅនៅអាទិត្យទី៤​នៃខែកក្កដាដដែល ​និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ​​ទំាងអស់​ទៅ​ចុះឈ្មោះបោះឆ្នោត ។

ការអំពាវនាវ​របស់សម្តេចតេជោនាយករដ្ឋមន្រ្តីខាងលើនេះ​ បានធ្វើឡើងក្នុងពិធីចាក់បេតុង​តភ្ជាប់ស្ពានកោះធំ ​នៅស្រុកស្អាង នាព្រឹកថ្ងៃទី០៨​ សីហា​ ២០១៦ ៕