ទិចនិក ធ្វើភេសជ្ជៈសុខភាពងាយៗ ដោយខ្លួនឯង ទទួលទានយ៉ាងណា ក៏មិនធាត់ដែរ!

ឥឡូវនេះមនុស្សប្រឈមមុខនឹងការថែទាំសុខភាពយ៉ាងធ្ងន់ធ្ងរ ព្រោះរបស់គ្រប់យ៉ាងគឹពោរពេញទៅដោយសារធាតុគីមី ដែលជាប្រភពនៃជម្ងឺនានា ដូចជាជម្ងឺបេះដូង ជម្ងឺដាច់សរសៃឈាមខួរក្បាល ជម្ងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់-ល-។ ឯជាតិស្ករនៅក្នុងភេសជ្ជៈក៏ជារឿងមួយដ៏គួរឱ្យ បារម្ភណាស់ដែរ។ ជាធម្មតាយើងមិនត្រូវទទួលទានស្ករលើសពី៦ស្លាបព្រាកាហ្វេ ឬ២៤ក្រាម ក្នុងមួយថ្ងៃឡើយ ព្រោះវាអាចបម្លែងទៅជាជាតិខ្លាញ់ក្នុងរាងកាយទៅវិញ ហើយជាលទ្ធផលគឺមានកើតជម្ងឺធាត់លើសទម្ងន់ជាដើម។ ប៉ុន្តែកុំទាន់អស់សង្ឃឹម យើងមក ធ្វើភេសជ្ជៈទាំងបីមុខនេះញ៉ាំម្តងមើល ធានាថាឆ្ងាញ់ និងទទួលបាននូវ សុខភាពល្អទៀតផង ហើយទោះជាផឹកយ៉ាងណាក៏មិនងាយធាត់ដែរ៖

១.ទឹកផ្លែព្នៅ៖ គឺជាឱសថទឹកភេសជ្ជៈម្យ៉ាង ដែលអាចជួយបន្ថយអាការទល់លាមក បំបាត់ភាពអស់កម្លាំង និងអាការៈក្រហាយទ្រូងបានយ៉ាងល្អ។

វិធីធ្វើទឹកព្នៅ៖

-យកផ្លែព្នៅស្រស់ទៅពុះជាចំណិតស្តើងៗ ឆ្កឹះគ្រាប់ចេញ រួចយកទៅហាលឱ្យស្ងួត។

-ដាក់ចំណិតផ្លែព្នៅដាំជាមួយទឹកស្អាត៣០០មីលីលីត្រឱ្យពុះប្រមាណ១0-១៥នាទីក្នុងកម្តៅមធ្យម។

-បន្ថែមស្ករស១៥ក្រាមក្នុងទឹកពុះ រហូតដល់រលាយជាតិស្ករទើបបិទភ្លើង ទុកឱ្យវាត្រជាក់សឹមចាក់ចូលទៅក្នុងដបស្អាតក្លាស្សេ ក្នុងទូទឹកកកដើម្បីរក្សាបានយូរ។

អ្នកក៏អាចផឹកនេះលាយជាមួយទឹកកកបាន ពិសេសក្នុងអំឡុងរដូវក្តៅខ្លាំង ដើម្បីឱ្យមានអារម្មណ៍ស្រស់ថ្លា ឬអ្នកខ្លះអាចចូលចិត្តទទួលទានដោយគ្មានលាយស្ករ ឬអាចផឹកក្តៅៗក៏អាចទទួលបាននូវគុណប្រយោជន៍ដូចគ្នា។

២.ទឹកផ្លែឈើ៖ សមាសភាពរួមផ្សំអាចមានដូចជា ការ៉ុត ម្នាស់ ស្វាយ និងផ្លែឈើដទៃទៀតតាមចំណង់ចំណូលចិត្តអ្នកមកកិនលាយវាបញ្ចូលគ្នា ឬតែមួយប្រភេទក៏បាន។ ពួកវាមានលក្ខណៈសម្បត្តិជាច្រើន វាជួយឱ្យភ្នែកល្អ ជំនួយដល់មុខងាររបស់ខួរក្បាល សំបូរទៅដោយវីតាមីន សារធាតុរ៉ែ ជាតិសរសៃ ដែលមានប្រយោជន៍ដល់រាងកាយ។

វិធីធ្វើទឹកផ្លែឈើគ្រប់មុខ (ដោយមិនចាំបាច់ដាក់ស្ករក៏ឆ្ងាញ់ដែរ)៖

-យកការ៉ុត ស្វាយ និងម្នាស់មកកិនលាយបញ្ចូលគ្នា។

-ចាក់ទឹកឆ្អិនចូលបន្តិច ព្រមទាំងបន្ថែមអំបិលប្រហែលមួយស្លាបព្រាកាហ្វេផង នោះវានឹងមានរសជាតិឆ្ងាញ់  និងមានក្លិនឈ្ងុយផងដែរ ហើយទោះបីជាអ្នកញ៉ាំវារាល់ថ្ងៃយ៉ាងណាក៏មិនឡើងគីឡូដែរ។

៣.ទឹកស្លឹកគ្រៃ៖ វាមានវីតាមីនA ជួយរក្សាភ្នែកឱ្យមានសុខភាពល្អ មានផ្ទុកជាតិកាល់ស្យូមនិងផូស្វ័រ​ ជួយរក្សាឆ្អឹងនិងធ្មេញឱ្យរឹងមាំ បណ្តេញអាការៈហើមពោះ កាត់បន្ថយសម្ពាធឈាមខ្ពស់ ហើយវាក៏ជាថ្នាំបញ្ចុះទឹកនោមកាត់បន្ថយសារធាតុពុលក្នុងរាងកាយ។

វិធីធ្វើទឹកស្លឹកគ្រៃ៖

-យកគល់ស្លឹកគ្រៃប្រមាណ ២00ក្រាមកាត់វាទៅជាបំណែកតូចៗ។

-ដាក់ដាំក្នុងទឹក២៥0មីលីលីត្រ រង់ចាំទឹករំពុះរម្ងាស់ពី៥-១0នាទី បន្ទាប់មកត្រងយក កាកចេញ។

-បន្ថែមស្ករប្រហែល១៥ក្រាម រួចកូរឱ្យរលាយចូលគ្នា ហើយបើអ្នកចូលចិត្តញ៉ាំជាមួយ រសជាតិជូរអែមៗបន្តិចផង ក៏អាចច្របាច់ក្រូចឆ្មារដាក់បានដែរ។ បន្ទាប់មកដាំឱ្យពុះ ១-២នាទីទៀត ដើម្បីឱ្យវារលាយចូលគ្នាល្អ ចុងក្រោយគឺទុកឱ្យត្រជាក់សឹមចាក់ ចូលដបរក្សា។ វាជាភេសជ្ជៈល្អបំផុត ជួយកាត់បន្ថយសីតុណ្ហក្តៅក្នុងរាងកាយ តម្រូវសម្ពាធឈាម បន្ថែមចំណង់អាហារ និងផ្តល់ក្រៅពីនេះអុកស៊ីសែនទៅក្នុង កោសិកាជួយឱ្យកោសិកាសាច់ដុំ បំពេញមុខងារបានពេញលេញ។

ក្រៅពីនេះដើម្បីងាយស្រួល ក្នុងការបង្កើតឱ្យមានសុខភាពល្អ និងរស់នៅដោយមាន តុល្យភាព អ្នកក៏ត្រូវតែធ្វើលំហាត់ប្រាណ ឱ្យបានគ្រប់គ្រាន់ និងទៀងទាតផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទិចនិក ធ្វើភេសជ្ជៈសុខភាពងាយៗ ដោយខ្លួនឯង ទទួលទានយ៉ាងណា ក៏មិនធាត់ដែរ!

ទិចនិក ធ្វើភេសជ្ជៈសុខភាពងាយៗ ដោយខ្លួនឯង ទទួលទានយ៉ាងណា ក៏មិនធាត់ដែរ!

ទិចនិក ធ្វើភេសជ្ជៈសុខភាពងាយៗ ដោយខ្លួនឯង ទទួលទានយ៉ាងណា ក៏មិនធាត់ដែរ!