ទុក​លុយ​៤.០០៩​ដុល្លា​ក្នុង​​រថយន្ដ ត្រូវ​សន្ដិសុខ​យក​បាត់

ខេត្តបាត់ដំបង ៖ សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន​មួយ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​សង្ស័យ​ថា បាន​លួច​លុយ​ជាង​៤​ពាន់​ដុល្លា ពី​ក្នុង​រថយន្ត​របស់​បុគ្គលិក​ក្រុមហ៊ុន​បារី​ហ្វី​ន ដែល​ចត​នៅ​កន្លែង​ក្រុមហ៊ុន ស្ថិត​ក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​ ៤​និង​៥២​នាទី ល្ងាច​ថ្ងៃ​ទី​០៦ ខែសីហា តែ​កន្លះ​ម៉ោង​ក្រោយ​រក​ឃើញ​វិញ ក្រោយ​ពី​ជនសង្ស័យ​បាន​សារភាព​។ នាយការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ លោក ឡា​ច វ៉ា​ន់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សេង គង់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​សន្តិសុខ​ឯកជន​របស់​ក្រុមហ៊ុន​GSS​។

ជន​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​នា​កន្លះ​ម៉ោង ក្រោយ​ពី​ជន​រង​គ្រោះ​ឈ្មោះ ហ៊​ន សម្បត្តិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ បុគ្គលិក​ក្រុមហ៊ុន​បារី​ហ្វី​ន ប្ដឹង​ចោទប្រកាន់​ថា បាន​លួច​លុយ​ចំនួន ៤០០៩​ដុល្លា ពី​ក្នុង​កាប៊ី​ន​រថយន្ត​របស់​ខ្លួន​ដែល​ចត​នៅ​កន្លែង​ក្រុមហ៊ុន​។ លោក ឡា​ច វ៉ា​ន់ បាន​បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ទើប​ជន​នេះ​សារភាព ហើយ​បាន​បង្ហាញ​កន្លែង​លាក់​ទុក​លុយ​នោះ ថែម​ទាំង​បាន​ ដកហូត​បាន​មក​វិញ​ គ្រប់​ចំនួន​ផង​ដែរ​។

លោក ហ៊​ន សម្បត្តិ ជា​ម្ចាស់​លុយ​បាន​បំភ្លឺ​ថា លុយ​ចំនួន​៤០០៩​ដុល្លា​នេះ គឺ​ខ្លួន​ទើប​ប្រមូល​បាន​ពី​ ម៉ូយ​នានា​នៅ​តាម​បណ្ដា​ស្រុក បម្រុង​យក​មក​ទូទាត់​ឲ្យ​ក្រុមហ៊ុន​។ លោក​បន្ត​ថា លុយ​នោះ​ដាក់​ក្នុង​កាបូប រួច​ទុក​លើ​កៅអី​រថយន្ត​។ ពេល​ចូល​ដល់​ក្រុមហ៊ុន​ខ្លួន​បាន​ចត​រថយន្ត ហើយ​ចុះ​ទៅ​រៀបចំ​អីវ៉ាន់​ខាងក្រោយ រួច​ដើរ​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន ខណៈ​កញ្ចក់​ទ្វា​រថយន្ត​បើកចំហរ​។

លុះ​ប៉ុន្មាន​នាទី​ក្រោយ ក៏​ចេញ​ទៅ​យក​លុយ​ពី​ក្នុង​រថយន្ត ដើម្បី​ទូទាត់​ឲ្យ​ក្រុមហ៊ុន ក៏​បាត់​លុយ​នោះ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។ លោក ហ៊​ន សម្បត្តិ បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាត់​លុយ ខ្លួន​បាន​ដាក់​ការ ​សង្ស័យ​ទៅ​លើ​សន្តិសុខ​នោះ ព្រោះ​គ្មាន​មនុស្ស​ផ្សេង​ចេញចូល ឬ​នៅ​ក្បែ​រថយន្ត​ក្រៅពី​សន្តិសុខ​នោះ​ទេ តែ​ជន​នេះ​បាន​បដិសេធ​ចំពោះ​ការ​សង្ស័យ​នោះ​។ លោក​បាន​ឆែកឆេរ​លើ​ខ្លួន​សន្តិសុខ​នោះ តែ​រក​មិនឃើញ​លុយ​ឡើយ​។ លុះ​ពេល​ប្ដឹង​សមត្ថកិច្ច ទើប​ជន​នេះ​សារភាព​នៅ​ពេល​ហៅ​ទៅ​សួរនាំ និង​ដកហូត​លុយ​បាន​គ្រប់​ចំនួន​វិញ​។

ជនសង្ស័យ​ឈ្មោះ សេត គង់ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​លុយ​ចំនួន​៤០០៩​ដុល្លា​នោះ​មែន ពេល​ដែល​ម្ចាស់​លុយ​នោះ​ នាំ​គ្នា​ដើរ​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​។ ជន​នេះ​បាន​សារភាព​ទៀត​ថា ក្រោយ​ពី​លួច​បាន ខ្លួន​យក​លុយ​នោះ​ទៅ​លាក់​ក្រោម​ស្មៅ​នៅ​ខាងក្រៅ​របង​ក្រុមហ៊ុន​ភ្លាម​ៗ​ដែរ តែ​ខ្លួន​បាន​នាំ​សមត្ថកិច្ច​ ទៅ​យក​លុយ​នោះ​វិញ​គ្រប់​ចំនួន​ហើយ​។

លោក ឡា​ច វ៉ា​ន់ បាន​និយាយ​ដែរ​ថា សកម្មភាព​សន្តិសុខ​កំហូច​រូប​នេះ បាន​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ របស់​ក្រុមហ៊ុន ពេល​លូក​តាម​ប្រឡោះ​កញ្ចក់ យក​លុយ​ពី​ក្នុង​កាប៊ី​ន​រថយន្ដ​ជា​ភស្ដុ​តាង​យ៉ាង​ច្បាស់​ក្រឡែត ទើប​ជន​នេះ​មិន​អាច​ប្រកែក​បាន​។

ក្រោយ​ពី​សារភាព​ជន​នេះ ក៏​បាន​នាំ​សមត្ថកិច្ច​ទៅ​បង្ហាញ​កន្លែង​ លាក់​លុយ​ក្រោម​ស្មៅ ខាងក្រៅ​របង​ក្រុមហ៊ុន​ភ្លាម​ៗ​ដែរ​។ លោក​ថា លុយ​នោះ​រក​ឃើញ​វិញ​គ្រប់​ចំនួន ហើយ​លោក​មេបញ្ជាការ​ខេត្ត ក៏​បាន​សម្រេច​ប្រគល់​ជួន​ជន​រង​គ្រោះ​ វិញ​ភ្លាម​ៗ​ដែរ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ សេត គង់ ត្រូវ​កសាង​សំណុំរឿង​ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕  

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទុក​លុយ​៤.០០៩​ដុល្លា​ក្នុង​​រថយន្ដ ត្រូវ​សន្ដិសុខ​យក​បាត់

ទុក​លុយ​៤.០០៩​ដុល្លា​ក្នុង​​រថយន្ដ ត្រូវ​សន្ដិសុខ​យក​បាត់

ទុក​លុយ​៤.០០៩​ដុល្លា​ក្នុង​​រថយន្ដ ត្រូវ​សន្ដិសុខ​យក​បាត់