គ្រូពេទ្យ​ឯកទេស និង​មាន​ជំនាញ​ត្រឹមត្រូវ មិន​ងាយ​ចាក់​ថ្នាំ ឬ​សេរ៉ូម​ឡើយ​

គ្រូពេទ្យ​ឯកទេស និង​មាន​ជំនាញ​ត្រឹមត្រូវ មិន​ងាយ​ចាក់​ថ្នាំ ឬ​សេរ៉ូម​ឡើយ​

​បើ​អ្នក​រាគ ក្តៅខ្លួន អស់កម្លាំង ឬ​វឹលមុខ ... ជា​ការពិត​ណាស់ ពេលទៅដល់​ពេទ្យ គ្រូពេទ្យ​មួយចំនួន នឹង​ទារ​ចាក់​ថ្នាំ ឬ​ដាក់​សេរ៉ូម​។ តើ​វា​ជា​ការ​ចាំបាច់​ដែរ​ឬទេ បើ​គ្រាន់តែ​មាន ជំងឺ​តិចតួច​បែបនេះ​នោះ​?

​យោងតាម​ប្រសាសន៍​របស់ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ប្រចាំ​គេហទំព័រ​សុខភាព Health.com.kh បានឲ្យដឹងថា គ្រូពេទ្យ​ឯកទេស និង​មាន​ជំនាញ​ត្រឹមត្រូវ កម្រ​នឹង​ចាក់​ថ្នាំ ឬ​សេរ៉ូម​ណាស់​។ កម្រ​ចាក់​ថ្នាំ ឬ​សេរ៉ូម ដោយសារ​វេជ្ជបណ្ឌិត​ទាំងនោះ​យល់ថា ថ្នាំ​ចាក់​មាន​ផលប៉ះពាល់ ជាង​ថ្នាំលេប ហើយ​ក្នុង​ករណី​ភាគច្រើន ថ្នាំ​គ្រាប់​ក៏​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​ទៀតផង​។​

“​យើង​ទទួលស្គាល់ថា ថ្នាំ​ចាក់ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​លឿន ប៉ុន្តែ ផលប៉ះពាល់ និង​កត្តា​ប្រឈមមុខ ក៏​ខ្ពស់​ទៅ​តាម​នោះ​ដែរ ហើយ​ក្នុង​ករណី​ភាគច្រើន គ្រូពេទ្យ​មិន​ចង់​ប្រើ​ថ្នាំ​ចាក់​នោះទេ​” នេះ​ជា​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត​ជំនាញ ប្រចាំ​គេហទំព័រ​សុខភាព Health.com.kh​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការចាក់​ថ្នាំ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ជាច្រើន ដូចជា ៖
១. ប្រតិកម្ម​ថ្នាំ ហើយ​ករណី​ធ្ងន់ធ្ងរ អាចឈាន​ទៅ​ដល់​ការស្លាប់​
២. អា​លែ​ក​ស៊ី ដូចជា ហើម​មុខ ហើម​មាត់ និង​ឡើង​កន្ទួល​ស្បែក​
៣. ការឆ្លង​មេរោគ ប្រសិនបើ​មាន​កំហុស​បច្ចេកទេស ឬ​ការ​ធ្វេសប្រហែស​
៤. ចង្អោ​រ ក្អួត វិលមុខ ឈឺ​ក្រពះ លែង​ឃ្លាន​អាហារ និង​មិន​ស្រួល​ក្នុង​ខ្លួន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។