វៀតណាម ឈ្នះមេដាយមាសជាលើកទី១ ខណៈអូស្ត្រាលីបន្តនាំមុខលើតារាងមេដាយ

ប្រទេសវៀតណាម បានបង្កើតប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក តាមរយៈការឈ្នះមេដាយមាសជាលើកទីមួយរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ស្របពេលដែលប្រទេសអូស្ត្រាលី បន្តធ្វើការនាំមុខនៅលើកំពូលតារាងមេដាយ ជាមួយនឹងការឈ្នះមេដាយមាសចំនួន៣។

hoang-won-gold-medal

វៀតណាម បានជួបភាពរីករាយយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យ ក្រោយពីកីឡាករ Hoang Xuan Vinh វ័យ៤១ឆ្នាំ បានបង្កើតប្រវត្តិសាស្ត្រក្នុងទីក្រុង Rio តាមរយៈការឈ្នះមេដាយមាសក្នុងវិញ្ញាសាបាញ់កាំភ្លើងខ្យល់ចម្ងាយ១០ម៉ែត្រ។ បណ្តាញសារព័ត៌មានវៀតណាម បានចេញផ្សាយថា ជ័យជ័យជម្នះ នឹងធ្វើឲ្យរូបគេទទួលបានទឹកប្រាក់លើកទឹកចិត្ត១០ម៉ឺនដុល្លារអាមេរិក ក្នុងប្រទេសមួយដែលមានចំណូលប្រចាំឆ្នាំជាមធ្យមត្រឹមតែ២១០០ដុល្លារប៉ុណ្ណោះ។

បន្ទាប់ពីកម្មវិធីបើកការប្រកួតនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុង Rio ប្រទេសប្រេស៊ីល អូស្ត្រាលី បានចាប់ផ្តើមយ៉ាងល្អ តាមរយៈការឈ្នះមាស៣ និងសំរឹទ្ធចំនួន២ដើម្បីគ្រប់គ្រងនៅលតារាងមេដាយ។ ដោយឡែក ប្រទេសអ៊ីតាលី កំពុងតែដេញតាមពីក្រោយ បន្ទាប់ពីពួកគេបានឈ្នះមេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ២៕

The post វៀតណាម ឈ្នះមេដាយមាសជាលើកទី១ ខណៈអូស្ត្រាលីបន្តនាំមុខលើតារាងមេដាយ appeared first on CamboSport.