Paul Pogba ពិនិត្យ​សុខភាព​ត្រៀម​ចុះ​ហត្ថលេខា​​ជាមួយ Man Utd

Manchester United កាន់​តែ​កៀក​ក្នុង​ការ​ចុះ​ហត្ថលេខា​យក​អតីត​កីឡាករ​របស់​ខ្លួន Paul Pogba ពី​ Juventus ក្នុង​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក ៨៩លាន​ផោន។

 Paul Pogba ពិនិត្យ​សុខភាព​ត្រៀម​ចុះ​ហត្ថលេខា​​ជាមួយ Man Utd Paul Pogba

 

យោង​តាម​ការ​ប្រកាស​របស់​ក្លឹប​កាល​ពី​យប់​មិញ បាន​ឲ្យ​ដឹង​ថា ខ្សែ​បម្រើ​វ័យ​២៣ឆ្នាំ​នឹង​ពិនិត្យ​សុខភាព​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ ហើយ​ការ​ចុះ​ហត្ថលេខា​ជា​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ​តែ​ម្ដង។

 

ព័ត៌មាន​ពី​ការ​ផ្ទេរ​ Paul Pogba ត្រូវ​បាន​ Manchester United ទម្លាយ​ឲ្យ​ដឹង​ប្រមាណ​៩០​នាទី​មុន​ពេល​ដែល​ក្លឹប​ដ៏​ធំ​របស់​អង់គ្លេស​មួយ​នេះ ប្រកួត​យក​ឈ្នះ Leicester City ២-១ នៅ​ពាន​រង្វាន់​ FA Community Shield។

 

កីឡាករ​សញ្ជាតិ​បារាំង​បាន​ចាក​ចេញ​ពី​ទឹក​ដី Old Trafford ក្នុង​តម្លៃ​ត្រឹម១,៥លាន​ផោន​ ហើយ​ការ​ទិញ​រូប​គេ​​ត្រឡប់​មក​វិញ​បាន​បំបែក​កំណត់ត្រា​របស់​ Gareth Bale ដែល​ផ្ទេរ​ទៅ Real Madrid ​ក្នុង​តម្លៃ​៨៥​លាន​ផោន កាល​ពី​ឆ្នាំ ២០១៣៕

 

ចុចអាន៖ Zlatan ស៊ុត​គ្រាប់​ជ័យ​​ជម្នះ​ឲ្យ​ Man Utd លើក​ពាន FA Community Shield​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN