Arsenal & Chelsea ឈ្នះ​ តែ​ Liverpool ត្រូវ​ Mainz ​លត់​ទក់​សាច់​

ការ​​ប្រកួត​មិត្តភាព​ក្រុម​ខ្លាំងៗ​​របស់​អង់គ្លេស​យប់​មិញ Arsenal ​​បាន​យក​ឈ្នះ​ Manchester City ​៣-២, Chelsea ​​ឈ្នះ​ក្រុម​អាល្លឺម៉ង់​ Werder Bremen ​៤-២ រីឯ​ Liverpool ចាញ់​ក្រុម​អាល្លឺម៉ង់​ Mainz 05 ​ធ្ងន់​ក​ដល់​ទៅ​ ៤-០។

 

Arsenal & Chelsea ឈ្នះ​ តែ​ Liverpool ត្រូវ​ Mainz ​លត់​ទក់​សាច់​

 

៣​គ្រាប់​របស់​កាំភ្លើង​ធំ​យប់​មិញ រក​​បាន​ដោយ​​ Alex Iwobi ​នាទី​៥០, Theo Walcott ​នាទី​៧៣, Chuba Akpom ​នាទី​៨៥ ខណៈ​ដែល​២​គ្រាប់​របស់​ Man City ស៊ុត​ដោយ​ Sergio Aguero ​នាទី​៣០ និង Kelechi Iheanacho ​នាទី​៨៧។

 

Arsenal & Chelsea ឈ្នះ​ តែ​ Liverpool ត្រូវ​ Mainz ​លត់​ទក់​សាច់​

 

Arsenal & Chelsea ឈ្នះ​ តែ​ Liverpool ត្រូវ​ Mainz ​លត់​ទក់​សាច់​
រីឯ​ ៤​គ្រាប់​របស់​​តោ​ខៀវ​ Chelsea រក​​បាន​ដោយ​តារា​ឆ្នើមៗ​ដូច​ជា Eden Hazard ​នាទី​ទី​៧, Oscar ​នាទី​៩, Diego Costa ​នាទី​៤៥ និង​ Pedro Rodriguez ​នាទី​៩០ ​ខណៈ​ដែល​២​គ្រាប់​របស់​ម្ចាស់​ផ្ទះ​រក​បាន​ដោយ​ Claudio Pizarro ​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​៣៣ និង​ Lennart Thy ​នាទី​៦៥។

 

Arsenal & Chelsea ឈ្នះ​ តែ​ Liverpool ត្រូវ​ Mainz ​លត់​ទក់​សាច់​

 

Arsenal & Chelsea ឈ្នះ​ តែ​ Liverpool ត្រូវ​ Mainz ​លត់​ទក់​សាច់​

 

ចំណែក​ឯ​ Liverpool វិញ ​​បាន​ចាញ់​ Mainz ៤-០ ត្រឹម​រយៈពេល​តែ​២១​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ពួកគេ​បំបាក់​ Barcelona ៤-០ នៅ​កីឡដ្ឋាន​ Wembley។ ៤​គ្រាប់​របស់​ Mainz យប់​មិញ​ រក​បាន​ដោយ​ Daniel Brosinski ​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​១៥, Jhon Cordoba ​នាទី​៤៥, Yunus Malli ​នាទី​៥៩ និង​​ខ្សែ​ប្រយុទ្ធ​ជប៉ុន​ Yoshinori Muto នាទី​៧៤៕

 

Arsenal & Chelsea ឈ្នះ​ តែ​ Liverpool ត្រូវ​ Mainz ​លត់​ទក់​សាច់​

 

Arsenal & Chelsea ឈ្នះ​ តែ​ Liverpool ត្រូវ​ Mainz ​លត់​ទក់​សាច់​

 

Arsenal & Chelsea ឈ្នះ​ តែ​ Liverpool ត្រូវ​ Mainz ​លត់​ទក់​សាច់​

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail