សោកនាដកម្មនៅ Hiroshima មានអាយុកាល៧១ឆ្នាំ

ចាប់តាំងពីថ្ងៃទី​០៦ ខែសីហា​ ឆ្នាំ១៩៤៥មកដល់ពេលនេះ ​គឺមានរយៈកាល៧១ឆ្នាំហើយ ​ដែលទីក្រុងហ៊ីរ៉ូហ្ស៊ីម៉ារបស់ជប៉ុនត្រូវខ្ទេចខ្ទីក្រោមស្នាដៃនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់របស់សហរដ្ឋអាមេរិក​ ដើម្បីបំបាក់ភាពក្រអឺតក្រទមរបស់មហាអំណាចសង្គ្រាមជប៉ុនក្នុងសម័យកាលសង្គ្រាម​លោកលើកទីពីរ ​ដែលតម្រូវឱ្យឆ្នាំ១៩៤៥ ​ត្រូវកំណត់ជាឆ្នាំនៃការបញ្ចប់សង្គ្រាមលោក ។ ​
ស្ទើរតែទាំងស្រុង ៩០% ​នៃភាពរីកចម្រើនរបស់ទីក្រុងនេះកាលពីឆ្នាំ១៩៤៥​ ត្រូវខ្ទេចខ្ទាំរាបដល់ដីទាំងអស់ ​និងបូករួមទាំងអាយុជីវិតរបស់ប្រជាជនជប៉ុន ទាំងចាស់-ក្មេង ស្រី-ប្រុស ​និងជនជាតិដទៃៗទៀត​ ត្រូវបានបាត់បង់ជីវិតអស់ប្រមាណជាង១០ម៉ឺននាក់ ។ ​
ទោះជាយ៉ាងណាក៏ដោយ​ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ​គេក៏ឃើញមានវត្តមានរបស់លោកបារ៉ាក់​ អូបាម៉ាប្រធានាធិបតីជិតអស់អាណត្តិរបស់សហរដ្ឋអាមេរិក នៅលើទឹកដីនៃកោះដ៏គួរឱ្យសង្វេគនេះ ​ឈរថ្លែងចូលរួមនូវសេចក្ដីទុក្ខយ៉ាងក្រៀមក្រំដែលសហរដ្ឋអាមេរិកបានបន្សល់ទុកឱ្យ​ប្រជាជាតិជប៉ុន​ ហើយអាមេរិកក៏បានសន្យាផងដែរថានឹងមិនធ្វើសង្គ្រាមជាមួយជប៉ុនទៀតឡើយ​ គឺមានតែយកជប៉ុនធ្វើជាមហាមិត្តតទៅប៉ុណ្ណោះ ៕​

សោកនាដកម្មនៅ Hiroshima មានអាយុកាល៧១ឆ្នាំដោយ៖ ឈូក ស
ប្រភព៖ BI