“​ការ​ដាច់​សុក ចេញពី​ស្បូន​របស់​ម្តាយ​” គ្រោះថ្នាក់​ណាស់​

“​ការ​ដាច់​សុក ចេញពី​ស្បូន​របស់​ម្តាយ​” គ្រោះថ្នាក់​ណាស់​

​តើ​វា​ជា​អ្វី​ទៅ​?
​វា​ជាការ​ដាច់រ​បក​សុក ចេញ​ពី​ជញ្ជាំង​ស្បូន​របស់​ម្តាយ មុន​ពេល​សម្រាលកូន ហើយ​ជា​ធម្មតា គឺ​ស្ថិតនៅក្នុង​ត្រីមាស​ទី​បី ប៉ុន្តែ វា​ក៏​អាច​កើតឡើង ប្រហែល​ជា​មុន​សប្តាហ៍​ទី ២០ ផង​ក៏​មាន​ដែរ​។​

​គ្រោះថ្នាក់​
​ការ​ដាច់​ស្បូន​បែបនេះ អាច​ធ្វើ​កូន​មាន​គ្រោះថ្នាក់ ដោយសារ​ការ​គ្មាន​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​។ វា​ក៏​អាច​ធ្វើ​ម្តាយ​ហូរឈាម ហើយ​សម្រាលកូន​មុន​កំណត់​ផងដែរ​។​

​កត្តា​ប្រឈម​
​ការគ្រប់គ្រង​សម្ពាធ​ឈាម​មិន​បាន​ល្អ ការជក់បារី ការប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា ឬ​ថ្នាំ​ញៀន ការរង​របួស​លើ​ពោះ ការលូតលាស់​ខុស​ធម្មតា​របស់​ស្បូន មាន​អាយុ​លើសពី ៣៥ ឆ្នាំ ទឹកភ្លោះ​តិចពេក ... សុទ្ធតែ​ជា​កត្តា​ប្រឈមមុខ​។​

​សញ្ញា និង​រោគសញ្ញា​
​ធ្លាក់ឈាម ឈឺ​ក្នុង​ពោះ និង​ស្បូន តឹង​ណែ​នោះ ឬ​ឈឺពោះ​ភ្លាមៗ​ខ្លាំងៗ​។ បើ​មាន​សញ្ញា​បែបនេះ ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ជា​បន្ទាប់​៕

​ប្រភព ៖ Parents
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។