​សាលា ហ៊ែរ៉ុដស៏​អន្តរជាតិ បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ២០១៦-​២០១៧

សាលា ហ៊ែរ៉ុដស៏​អន្តរជាតិ (Harrods International Academy) គឺ​ជា​សាលា​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ប្រើប្រាស់​រួមគ្នា​នូវ​កម្មវិធី IPC មក​ពី​ចក្រភព​អង់គ្លេស ដែល​កំពុង​និយម​ទូទាំង​សាកល​លោក​ និង​គណិតវិទ្យា​របស់​ប្រទេស​សិង្ហបុរី​ដែល​មាន​គុណភាព​ទទួល​ស្គាល់​លើ​ពិភព​លោក។

 

ដោយ​មាន​ការ​គាំទ្រ និង​ទទួល​ស្គាល់​គុណភាព​ពី​អាណាព្យាបាល​ជា​ច្រើន​ សាលា ​ហ៊ែរ៉ុដស៏​អន្តរជាតិ បាន​ពង្រីក​សាខា​ ២ ន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​សិក្សា ២០១៦-២០១៧ នេះ ដោយ​ក្នុង​នោះ​រួម​មាន​ទីតាំង​មត្តេយ្យ​សិក្សា​នៅ​សង្កាត់​បឹង​កេង​កង១ និង​សាខា​ទី៣ នៅ​សង្កាត់​ទួល​ស្វាយ​ព្រៃ​១ ដោយ​ទទួល​ចុះ​ឈ្មោះ​ទាំង​សិស្ស​មត្តេយ្យ (១,៥-៦ ឆ្នាំ) និង​បឋម (៦-១២ ឆ្នាំ)។

 

​សាលា ហ៊ែរ៉ុដស៏​អន្តរជាតិ បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ២០១៦-​២០១៧

 

សាលា​ហ៊ែរុដស៍​អន្តរជាតិ ផ្តោត​សំខាន់​លើ ៦ ចំណុច រួមមាន កម្មវិធី​សិក្សា​គុណភាព​ខ្ពស់ គណិតវិទ្យា និង​ភាសា​អង់គ្លេស គ្រូ​បង្រៀន​សុទ្ធ​តែ​ជា​ជនជាតិ​ដើម​ដែល​និយាយ​ភាសា​អង់គ្លេស វិន័យ និង​សុជីវធម៌ល្អ បរិស្ថាន​ស្អាត​ប្រកប​ដោយ​សុវត្ថិភាព និង​ការ​ចែក​រំលែក និង​ការ​យល់​ដឹង​ជា​សាកល។ លើស​ពី​នេះ សាលា​ក៏​មាន​បំពាក់​គ្រឿង​បរិក្ខារ​ទំនើប​ៗ ដូចជា អាង​ហែល​ទឹក កន្លែង​ក្មេង​លេង មជ្ឈមណ្ឌល​កីឡា បន្ទប់​ពេទ្យ កន្លែង​អាន​សៀវភៅ និង​បណ្ណាល័យ និង​ថ្នាក់រៀន​តាម​បែប​សតវត្ស​ទី២១ ជាដើម។

 

ដើម្បី​អបអរ​ការ​បើក​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា​២០១៦-២០១៧ និង​ការ​បើក​សាខា​ថ្មី​បន្ថែម​នៅ​សង្កាត់​ទួល​ស្វាយ​ព្រៃ១ សាលា​ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​ពិសេស ១៥% លើ​ថ្លៃ​សិក្សា​ និង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ដោយ​ឥត​គិត​ថ្លៃ។ សម្រាប់​ការ​ចុះ​ឈ្មោះ​ជា​ក្រុម ២ នាក់ ឬ ៣ នាក់ អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស ២០% លើ​ថ្លៃ​សិក្សា និង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ដោយ​ឥត​គិត​ថ្លៃ និង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​រហូត​ទៅ​ដល់​ ២៥% លើ​ថ្លៃ​សិក្សា​សម្រាប់​ការ​ចុះ​ឈ្មោះ​ជា​ក្រុម​ចាប់​ពី ៤ នាក់​ឡើង​ទៅ និង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ដោយ​ឥត​គិត​ថ្លៃ។

 

​សាលា ហ៊ែរ៉ុដស៏​អន្តរជាតិ បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ២០១៦-​២០១៧

 

មាតាបិតា និង​អាណាព្យាបាល​សិស្ស​ដែល​ចង់​ស្វែង​យល់​បន្ថែម​ពី​កម្មវិធី​សិក្សា និង​ព័ត៌មាន​ផ្សេងៗ សូម​អញ្ជើញ​មក​សាលា​រៀង​រាល់​ម៉ោង​ធ្វើការ​ដែល​មាន​អាសយដ្ឋាន​នៅ​អាគារ​លេខ២៤ ផ្លូវ​៣០២ កែង​ផ្លូវ​៥៧ សង្កាត់​បឹង​កេង​កង ១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ឬ​ទាក់ទង ០២៣ ៩៧៣ ៩៩៩ / ០៧៧ ២៩៦ ៦៨៨ ឬ​អ៊ីមែល [email protected] ឬ​ចូល​វិបសាយ www.harrods.edu.kh ។

 

សាខា​ទួល​ស្វាយ​ព្រៃ មាន​អាសយដ្ឋាន​នៅ​អាគារ​លេខ ១ ផ្លូវ​១៩៣ កែង​ផ្លូវ​៣៧៤ សង្កាត់​ទួល​ស្វាយ​ព្រៃ១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ទូរសព្ទ​លេខ ០២៣ ៩៣៦ ៩៩៩ / ០១០ ២៩៦ ៦៨៨ អ៊ីមែល [email protected]

 

សាលា​ទទួល​ពាក្យ​ចុះ​ឈ្មោះ​សិស្ស​ចូលរៀន​ចាប់​ពី​អាយុ ១,៥ ឆ្នាំ ដល់ ១២ ឆ្នាំ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម