Pokemon Go ធ្វើ​ឲ្យ​ចំនួន​លក់​ Power Bank កើន​ ១០១ភាគរយ

យោង​តាម​ក្រុមហ៊ុន​​តាម​ដាន​ស្ថិតិ​ NDP ​បាន​​បង្ហាញ​ថា​ចំនួន​លក់​ Power Bank បាន​កើន​ឡើង​យ៉ាង​គំហុក​​បន្ទាប់​ពី​ហ្គេម​ Pokemon Go ​បាន​ចាប់​កំណើត​ឡើង។

 

Pokemon Go ធ្វើ​ឲ្យ​ចំនួន​លក់​ Power Bank កើន​ ១០១ភាគរយ

 

តួ​លេខ​បង្ហាញ​ថា​អំឡុង​ពេល​ពីរ​សប្ដាហ៍​ដែល​ហ្គេម​​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​​មាន​​​ Power Bank ចំនួន​ ១,២ លាន​គ្រឿង​បាន​លក់​ចេញ​លើ​ទីផ្សារ បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ គឺ​មាន​ការ​កើន​ឡើង​ ១០១ ភាគរយ។ យ៉ាង​ណា​ក្រុមហ៊ុន​នេះ​ពុំ​បាន​បញ្ជាក់​​​ពី​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ​​ទៅ​លើ​​បរិមាណ​​លក់​ Power Bank កើន​ឡើង​  តែ​​វា​អាច​ដោយ​សារ​​ការ​ប្រើ Power Bank ​អាច​​​​លេង​ Pokemon Go បាន​យូរ។

 

ភាព​ល្បី​ល្បាញ​របស់​ហ្គេម​ Pokemon Go មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​ហ្គេម​នេះ​មាន​បាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​មាន​ក្រុមហ៊ុន​ខ្លះ​ទៀត​បាន​ប្រើ​​ហ្គេម​នេះ​ដើម្បី​បង្កើត​ផល​ចំណេញ​សម្រាប់​ខ្លួន​ផង​ដែរ៕

 

ចុច​អាន៖ ឡូយ! Pokémon Go បាន​មក​ដល់​កម្ពុជា​ហើយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidAuthority​​​​​