ឈរចាំអ្នកផ្ទះបើកទ្វារឲ្យយូរពេក ត្រូវជនសង្ស័យយកកាំភ្លើងភ្ជង់ ប្លន់យកកាបូបលុយអស់ជិត១ពាន់ដុល្លារ

ភ្នំពេញ៖ ក្រុមជនសង្ស័យបានធ្វើសកម្មភាពតាមភ្ជង់ និងបាញ់ ប្លន់យកកាបូបលុយពីស្រ្តីម្នាក់ដែលជាអតីតតារាសម្តែងម្នាក់ ខណៈជិះរថយន្តដល់ខាងមុខផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិព្រៃល្វា ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ឈរចាំអ្នកផ្ទះបើកទ្វារឲ្យយូរពេក ត្រូវជនសង្ស័យយកកាំភ្លើងភ្ជង់ ប្លន់យកកាបូបលុយអស់ជិត១ពាន់ដុល្លារ

ស្រ្តីរងគ្រោះមានឈ្មោះ ជុំ សុផាន់នី អាយុ៣១ឆ្នាំ ជាអតីតតារាសម្តែង ហើយសពថ្ងៃធ្វើការនៅខារ៉ាអូខេទីក្រុងមាស បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ ។

បើតាមការរៀបពីស្រ្តីរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ចេញពីធ្វើការនៅក្នុងខារ៉ាអូខេទីក្រុងមាស ដោយបានជិះរថយន្តកាមេរី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2N 9430 ជិះបំណងត្រឡប់មកផ្ទះ ខណៈមកដល់ខាងមុខផ្ទះទៅហើយនោះ និងកំពុងរង់ចាំអ្នកផ្ទះបើកទ្វារអោយ ពេលនោះស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមិនចាំម៉ាកបានយកកាំភ្លើងខ្លីភ្ជង់ប្លន់យកកាបូបស្ពាយ និងបានអាមេបញ្ចូលគ្រាប់បាញ់មកលើរូបគាត់ថែមទៀតផង ដោយអោយដោះគ្រឿងអលង្ការ តែសំណាង ល្អបាញ់មិនចេញ ហើយក៏ជិះគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុបានជិត១ម៉ោងទើបផ្អើលដល់សមត្ថកិច្ចមូលដ្ឋានមកនាំស្រ្តីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប ចំណែករបស់ដែលបាត់បង់មានទូរស័ព្ទដៃ៣គ្រឿង គ្រឿងអលង្ការ ថវិការមួយចំនួន ដែលសរុបជិត១ពានដុល្លារ ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបាននិងកំពុងតាមស្រាវជ្រាវ និងប្រមាញជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕ សុខា សែនជ័យ

ឈរចាំអ្នកផ្ទះបើកទ្វារឲ្យយូរពេក ត្រូវជនសង្ស័យយកកាំភ្លើងភ្ជង់ ប្លន់យកកាបូបលុយអស់ជិត១ពាន់ដុល្លារ

ឈរចាំអ្នកផ្ទះបើកទ្វារឲ្យយូរពេក ត្រូវជនសង្ស័យយកកាំភ្លើងភ្ជង់ ប្លន់យកកាបូបលុយអស់ជិត១ពាន់ដុល្លារ
ប្រភព៖ Nokorwatnews

  • ឈរចាំអ្នកផ្ទះបើកទ្វារឲ្យយូរពេក ត្រូវជនសង្ស័យយកកាំភ្លើងភ្ជង់ ប្លន់យកកាបូបលុយអស់ជិត១ពាន់ដុល្លារ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:កំសាន្ត
Tags: