ចោរជិះកង់ទៅប្លន់ម៉ូតូបានសម្រេច នៅស្រុកមុខកំពូល

ខេត្តកណ្តាល៖ បុរសម្នាក់ជាកសិករបានជិះម៉ូតូទៅកាប់ឆ្កាព្រៃ ដើម្បីធ្វើស្រូវប្រាំងនៅរដូវរំហើយខាងមុខ រូចគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់ សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1D 5848 ខណៈរូបគាត់កំពុងមមាញឹកកាប់ព្រៃភ្លេចខ្លួន ក៏ត្រូវចោរចូលលួចម៉ូតូគាត់ទៅបាត់ ដោយបន្សល់ទុកកង់កញ្ចាស់មួយគ្រឿងនៅក្បែនោះ ។

ចោរជិះកង់ទៅប្លន់ម៉ូតូបានសម្រេច នៅស្រុកមុខកំពូល

បន្ទាប់មក គាត់ក៏យកកង់ដែលចោរបន្សល់ទុកនៅក្បែរនោះ មករាយការណ៍អោយលោកមេភូមិបានជ្រាប ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចវាលបឹងរាហូ ស្ថិតក្នុងឃុំឬស្សីជ្រោយ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ។

ម្ចាស់ម៉ូតូឈ្មោះ ផូយ វី អាយុ៣៧ឆ្នាំ ស្នាក់នៅបច្ចុប្បន្ននៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ម្ចាស់ម៉ូតូបានប្រាប់អ្នកយកពត៌មាននគរវត្តថា ការបាត់ម៉ូតូនេះ គាត់ពុំបានទៅដាក់ពាក្យបណ្តឹងទេ ដោយគាត់គិតថា មិនអាចរកឃើញវិញទេ ដោយគ្រាន់តែមករាយការណ៍ត្រឹមមេភូមិអោយដឹងថា គាត់បាត់ម៉ូតូ ខ្លាចក្រុមចោរជិះម៉ូតូរបស់គាត់ធ្វើសកម្មភាពអ្វីផ្សេងៗបន្ត ហើយជាប់ពាក់ពន្ធ័ដល់គាត់ ម្យ៉ាងទៀត ចោរបានបន្សល់ទុកកង់កញ្ចាស់មួយគ្រឿងនៅកន្លែងកើតហេតុផងដែរ ។

គួរបញ្ជាក់ផងដែថា នៅក្នុងសប្តាហ៍កន្លងមក ក្រុមចោរបានដើរចូលលុកលុយតាមផ្ទះប្រជាពលរដ្ឋ នៅក្នុងឃុំព្រែកអញ្ចាញ និងឃុំឬស្សីជ្រោយ តែសមត្ថកិច្ចពុំទាន់វែកមុខឃើញនៅឡើយទេ ៕ ឡូ សំអាត

ចោរជិះកង់ទៅប្លន់ម៉ូតូបានសម្រេច នៅស្រុកមុខកំពូល

ចោរជិះកង់ទៅប្លន់ម៉ូតូបានសម្រេច នៅស្រុកមុខកំពូល
ប្រភព៖ Nokorwatnews

  • ចោរជិះកង់ទៅប្លន់ម៉ូតូបានសម្រេច នៅស្រុកមុខកំពូល已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ជីវិតនិងសង្គម
Tags: