សៅ ឧ​ត្ត​ម មិន​ខ្វល់​រក​ផលិតកម្ម តែ​ព្យាយាម​ធ្វើ​បទ Original Song

6 Videos


ថ្វីត្បិតមិនទទួលជ័យលាភីនៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទីមួយក៏ពិតមែនតែលោក សៅ ឧត្តម កាន់តែទទួលបានការគាំទ្រពីសំណាក់មហា ជនជាច្រើន ។ អ្វីដែលគួរឱ្យកត់សំគាល់នោះ គឺក្រោយពីចប់កិច្ចសន្យានៅក្នុងផលិតកម្មហង្សមា ស អ្នកចម្រៀងរូបនេះមិនទាន់រកទ្រនំថ្មីបាននៅឡើយទេ ។

សៅ ឧ​ត្ត​ម មិន​ខ្វល់​រក​ផលិតកម្ម តែ​ព្យាយាម​ធ្វើ​បទ Original Song

មិត្តភក្តិដែលចូលរួមប្រកួតប្រជែង ជាមួយ សៅ ឧត្តម ម្នាក់ៗសុទ្ធតែមានផលិតកម្មរៀងខ្លួនៗហើយ ដោយឡែកតែអ្នកចម្រៀង ដែលមានប្រភពមកពីខេត្តស្វាយរៀងរូបនេះមិនទាន់រកបានទ្រនំនៅឡើយទេ ។ ប៉ុន្តែយ៉ាងណា សៅ ឧត្តម នៅតែមានទីផ្សារការងារយ៉ាងទូលាយ ។

ជារឿយៗលោកតែងមានវត្តមាននៅតាម ឆាក តន្ត្រីនៃ ស្ថានីយទូរទស្សន៍នានា និងកម្មវិធី ប្រគំតន្ត្រីនៅតាមបណ្តារខេត្តជាច្រើន ដែលក្នុងមួយខែៗ សៅ ឧត្តម អាចរកប្រាក់ចំណូលបាន គួរសមផងដែរ ។

សៅ ឧ​ត្ត​ម មិន​ខ្វល់​រក​ផលិតកម្ម តែ​ព្យាយាម​ធ្វើ​បទ Original Song

សៅ ឧត្តម ជាតារាចម្រៀងដែលមានសម្លេងពិរោះក្រអួនក្រអៅ ជាពិសេសនៅពេល លោកបកស្រាយបទចម្រៀងពីសម័យដើម ហើយនៅពេលលោកច្រៀងម្តងៗតែងទទួលបាននូវ ការលើកទឹកចិត្តដោយការទះដៃ និងហ៊ោកញ្ជៀវពីសំណាក់ទស្សនិកជនមិនចាញ់តារាល្បីប៉ុន្មាន ឡើយ ។

កាន់តែចាប់អារម្មណ៍ថែមទៀតនោះ គឺ សៅ ឧត្តម បាននិយាយនៅក្នុងកម្មវិធី «រាត្រីកំ សាន្ត» កាលពីពេលថ្មីៗនេះថា លោកមិនច្រៀងបទចម្លងពីបរទេសជាដាច់ខាត ដោយលោក សុខចិត្តច្រៀងបទពីដើមៗវិញ ។

សៅ ឧ​ត្ត​ម មិន​ខ្វល់​រក​ផលិតកម្ម តែ​ព្យាយាម​ធ្វើ​បទ Original Song

សព្វថ្ងៃនេះលោកកំពុងព្យាយាមធ្វើបទចម្រៀង Original Song ដែលរំពឹងថា មហាជននឹងគាំទ្រស្នាដៃរបស់លោក ហើយដែល Original Song នេះនឹងលេចរូប រាងនៅក្នុងពេលឆាប់ៗខាងមុខនេះ ៕

                                                                                             ចេនី