ក្មេងប្រុសកំពូលកត្តញ្ញូ ទើបអាយុ៨ឆ្នាំសោះ បើកហាងលក់នំប៉័ងខ្លួនឯង សង្ឃឹមរកប្រាក់ទិញផ្ទះថ្មីឱ្យម្តាយ!

សហរដ្្ឋអាមេរិក៖ នេះគឺពិតជារឿងមួយដ៏អស្ចារ្យ និងគួរអោយចាប់អារម្មណ៍ណាស់ នៅពេលដែលក្មេងប្រុសម្នាក់ មានអាយុទើបតែត្រឹម៨ឆ្នាំសោះ បានបើកហាងលក់ នំប៉័ងមួយដោយខ្លួនឯង ក្នុងក្តីសង្ឃឹមថា ថ្ងៃណាមួយគេប្រាកដជាអាចរកប្រាក់ទិញ ផ្ទះថ្មីឱ្យម្តាយបាន។

កុមារា Jalen Bailey អាយុ៨ឆ្នាំ មកពីរដ្ឋ California សព្វថ្ងៃនេះកំពុងរស់នៅជាមួយ ម្តាយ គឺអ្នកស្រី Sharhonda Mahan ក្នុងផ្ទះដ៏តូចមួយ។  ទោះបីជាគេគ្រាន់តែជាកុមារតូចម្នាក់  ប៉ុន្តែមហិច្ឆតារបស់គេ មានទំហំធំធេងណាស់ ហើយគេក៏មិនដែលបោះបង់ មហិច្ឆតាមួយនេះចោលទេ។

ស្ថិតនៅក្នុងដ៏តូចចង្អៀត មានជីវភាពក្រីក្រ និងទ្រាំឃើញទុក្ខលំបាករបស់ម្តាយមិន បាននៅទីបំផុតកុមារ Jalen Bailey ក៏បានសម្រេចចិត្តបើកហាងលក់នំប៉័ងតូចមួយ នៅផ្ទះដែលមានឈ្មោះថា Jalen’s Bakery ជាមួយម្តាយខ្លួន ដើម្បីរកប្រាក់ផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃ និងមានក្តីរំពឹងថា នៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ គេប្រាកដជាអាច សន្សំបានប្រាក់មួយចំនួន ដើម្បីទិញផ្ទះថ្មីឱ្យម្តាយរស់នៅយ៉ាងមានសេចក្តីសុខ។

ជារៀងរាល់ថ្ងៃក្នុងគោលបំណងធ្វើឱ្យក្តីស្រមៃក្លាយជាការពិត Jalen Bailey បានខិតខំចំណាយកម្លាំងចិត្ត និងកម្លាំងកាយតស៊ូគ្រប់បែបយ៉ាងដោយមិនខ្លាច នឿយហត់។ ហើយបើតាមសម្តីអ្នកស្រី Sharhonda Mahan ជាម្តាយបានឱ្យដឹងថា Jalen Bailey កូនប្រុសរបស់នាងចេះធ្វើនំបុ័ង Cake Cookies tarts និង muffin រយៈពេល ជិត២ឆ្នាំមកហើយ គឺគេអាចធ្វើនំទាំងនេះបានយ៉ាងច្រើន និងស្ទាត់ជំនាញទៀតផង ដោយរាល់លើកគឺគេបានប្រើប៊ឺចម្រាញ់ពីសណ្ដែកដីសម្រាប់ធ្វើ Cookies។ នាងបន្តថា "ខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់ និងតែងតែសង្ឃឹមថាកូនប្រុសរបស់ខ្ញុំនឹង រីកចម្រើនទៅមុនជានិច្ចមិនធ្វើឱ្យខ្ញុំអស់សង្ឃឹមទេ" ។

ពិតជាគួរឱ្យកោតសរសើរមែនចំពោះការខិតខំប្រឹងប្រែងដម្បីអ្នកម្តាយមួយនេះ សូមជូនពរឱ្យ Jalen ទទួលបានជោគជ័យ ជាពិសេសអាចពង្រីកសមត្ថភាពខ្លួន និងលក់ដាច់រៀងរាល់ថ្ងៃ ដើម្បីសម្រេចក្តីសុបិនដ៏អស្ចារ្យនេះឱ្យបាន៕

ខាងក្រោមនេះជាវីដេអូខ្លីដែលនិយាយពីជីវិតរបស់់អ្នកទាំង២៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត