លោក អ៊ី​ម ហាន សប្បាយ​ចិត្តនឹង​ជីវិត​ជា​អ្នកដោះមីន​ជាង​២០​ឆ្នាំ​ និពន្ធដោយ : ថ្មីៗ       August-08-2016, 9:46 am         2

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អ៊ី​ម ហាន សប្បាយ​ចិត្តនឹង​ជីវិត​ជា​អ្នកដោះមីន​ជាង​២០​ឆ្នាំ​ត្បូងឃ្មុំ​៖ លោក អ៊ី​ម ហាន គឺជា​បុគ្គលិក​បម្រើ​ការងារ​ដោះមីន នៅក្នុង​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចា​ត់​មីន​កម្ពុជា ជាង​២០​ឆ្នាំ​ហើយ ។ ដើមឡើយ​លោក អ៊ី​ម ហាន គឺជា​នាយទាហាន​មួយរូប​ក្នុង​ជួរ​កងទ័ព​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារតែ​ចិត្ត​ស្រលាញ់ និង​ចង់​ជួយសង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ផង​នោះ ទើប​នាយទាហាន​រូបនេះ សុខចិត្ត​ផ្លាស់ប្ដូរ​ការងារ​ខ្លួន​មកជា​បុគ្គលិក​ដោះមីន​វិញ នៅ​ឆ្នាំ​១៩៩៣​។ បើទោះជា​ការងារ​ដោះមីន​នេះ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាង​ការងារ​ផ្សេង​ក្ដី តែ​សម្រាប់​បុរស​វ័យ​៦០​ឆ្នាំ​រូបនេះ មិនដែល​រួញរា​នឹង​កាតព្វកិច្ច​ខ្លួន​ឡើយ ពោលគឺ​លោក សប្បាយ​ចិត្តនឹង​ជីវិត​ជា​អ្នកដោះមីន​ជាង​២០​ឆ្នាំនេះ​។

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ពី​កម្មវិធី​ថ្មីៗ​៣​នាទី​ខាងក្រោម​នេះ​៖

​ឯកសារ​ព័ត៌មាន​រប​ស់​អង្គការ​ជនពិការ​អន្តរជាតិ ស្តីពី​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា បង្ហាញថា គ្រាប់​ប្រភេទ​នេះ ត្រូវបាន​សហរដ្ឋអាមេរិក ទម្លាក់​មកលើ​ប្រទេស​ខ្មែរ​ចំនួន ៨ ម៉ឺន​គ្រាប់​ធំៗ ដែលមាន​ចំនួន​គ្រាប់​តូចៗ សរុប​ជាង ២៦​លាន​គ្រាប់ នៅ​តំបន់​ភាគ​ខាងកើត​និង​ភាគ​ឥ្ឍ​សាន​។ គ្រាប់បែក​ចង្កោម​ទាំងនោះ បាន​ទម្លាក់​ក្នុង​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​១៩៧០ ហើយ​គ្រាប់​ដែល​នៅ​សេសសល់​ក្នុង​ផ្ទៃដី​ប្រទេស​កម្ពុជា​ប្រហែល​២២០​គីឡូម៉ែត្រ​ការ៉េ គឺ​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ ព្រមទាំង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចសង្គម​ថែមទៀត​។​បើតាម​ឯកសារ​ព័ត៌មាន​របស់​អង្គការ​ជនពិការ​អន្តរជាតិ​ដដែល ចាប់តាំងពី​ឆ្នាំ​១៩៩៨ គឺមាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រាប់បែក​ចង្កោម ១៩៤​នាក់​៕