ខ្លួន​ជា​ប្រុស តែ​ធ្វើឱ្យគ្រួសារ​អស់​សង្ឃឹម​​ណាស់

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមឱ្យ​ដឹងថា យុវជនម្នាក់​​​បាន​​ចង​.​ក​​សម្លាប់​ខ្លួន​​ស្លាប់នៅក្នុងផ្ទះ ​ហើយ​​ត្រូវ​ក្រុមគ្រួសារ​​ប្រទះ​​​ឃើញបង្កឱ្យមានការភ្ញាក់​​ផ្អើល ​កាលពី​វេលា​ម៉ោង​ប្រហែល​០៧ និង​២៥​នាទី​យប់ថ្ងៃ​​ទី​០៧ សីហា ២០១៦ ស្ថិត​​ក្នុងភូមិ​ជ្រលង ឃុំ​ទឹកល្អក ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ដែល​សង្ស័យ​ថា បណ្តាល​មក​ពី​តូចចិត្ត​ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ហេង មិថុនា អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ បាន​ប្រើ​ខ្សែ​នីឡុង​ចង​.​ក​ទៅ​នឹង​ធ្នឹម​ផ្ទះ បណ្តាល​ស្លាប់​នៅ​នឹង​កន្លែង  ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​យុវជន​នេះ​សម្លាប់​ខ្លួន ព្រោះ​ត្រូវ​ម្តាយ​ស្តីបន្ទោស​រឿង​ដើរ​លេង​ផឹកស៊ី​ញឹក
ញាប់ មិនសូវ​គិត​ពី​ផ្ទះសម្បែង និង​អនាគត​ខ្លួន ក៏​មាន​ទំនាស់​គ្នា​បន្តិចបន្តួច ។ ​ករណី​នេះ ត្រូវ​ក្រុម​គ្រួសារ​​មិន​នឹក​ស្មាន​​ដល់​ថា ជន​រង​គ្រោះ​ហ៊ាន​ធ្វើ​បែប​នេះ​ទេ គ្រាន់តែរឿងប៉ុណ្ណឹង​ ។ ហើយចំពោះការស្តីប្រដៅ​ក៏ចង់ឱ្យ​កូន​ល្អដែរ តែកូន​មិនចេះគិតនោះទេ ។

សាកសព​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើ​កោសល្យវិច័យ​រួច​ថា ជន​រង​គ្រោះ​ពិតជា​ចង​.​ក​សម្លាប់​ខ្លួន​មែន ។