ឌី សាវ៉េត ក្លាយ​ជា​យាយ​ស្ទាវក្នុង​រឿង​ថ្មី

តារា​សម្ដែង​ជើង​ចាស់ អ្នក​ស្រី ឌី សាវ៉េត នឹង​​ផ្លាស់ប្ដូរ​ការ​សម្ដែងរបស់​ខ្លួន ​ដែល​​ធ្លាប់​តែ​​ស្រគត់ស្រគំ​ទៅ​ជាយាយ​ស្ទាវវិញម្ដង​ក្នុង​រឿង​ភាំថ្មី​មួយ​មាន​ចំណង​ជើង​ថា “យាយស្ទាវ ចៅស្ទើរ “​ ​របស់​ផលិតកម្ម SKR Entertainment ។

 

ឌី សាវ៉េត ក្លាយ​ជា​យាយ​ស្ទាវក្នុង​រឿង​ថ្មី

 

អ្នកស្រី សរ កេសារ៉ា តារា​សម្ដែង​ជើង​ចាស់​ និង​ជា​ចាងហ្វាង​ផលិតកម្ម​បាន​ឲ្យ​ដឹង​ថា រឿង​”យាយស្ទាវ ចៅស្ទើរ ”  មាន​ចំនួន ៣០​ភាគ ហើយ​ជា​​ខ្សែភាពយន្ត​បែប​កំប្លែង លាយ​ឡំមនោសញ្ចេតនា ​ក្នុង​នោះ​អ្នក​ស្រី បាន​ជ្រើសរើស អ្នក​ស្រី ឌី សាវ៉េត ធ្វើ​ជា​យាយ​ស្ទាវ ខណៈកញ្ញា វីតវីត ពិធី​ការិនី ទូរទស្សន៍​អប្សរា ជា​ចៅ​ស្ទើរ។

 

ក្រៅ​ពី​នេះ ក៏​មាន​តារា​សម្ដែង​ថ្មី​ចាស់​ជា​ច្រើន​ទៀត​ដូច​ជា លោក​គង់ សុភី លោកស្រី សរ កេសារ៉ា លោក ទេព រិន្ទដារ៉ូ កញ្ញា ឌួង ម៉ានិច និង លោក លាង ឧត្ដម ជា​ដើម។ លោក គង់ សុភី គឺ​ជា​អ្នក​ដឹក​នាំ​សម្ដែង ចំណែក​លោក​ ស្រ៊ិន សុខមាន  ជា​អ្នក​និពន្ធ ។

 

ឌី សាវ៉េត ក្លាយ​ជា​យាយ​ស្ទាវក្នុង​រឿង​ថ្មី

 

អ្នក​ស្រី ឌី សាវ៉េត  បាន​ឲ្យ​ដឹង​ថា នេះ​ជា​រស​ជាតិ​ថ្មី​​​ប្លែក​មួយ​ទៀត​​ក្នុង​​អាជីព​​សម្ដែងរបស់​អ្នក​ស្រី ដែល​ត្រូវ​ធ្វើ​ជាតួអង្គ​ចរិត​ស្ទាវ ខណៈ​ដែល​ខ្លួន​ជា​មនុស្ស​ចាស់។ ទោះ​បី​ជា​យ៉ាងណា នោះមិន​មែន​ជា​ឧបសគ្គ​ឡើយ ព្រោះ​​កន្លង​មក​អ្នក​​ស្រី​ក៏​​ធ្លាប់​សម្ដែង​ចរិតបែប​នេះ​​ដែរ គ្រាន់​តែ​មិន​សូវ​មាន​ប្លង់​ច្រើន​​ដូច​រឿង​នោះ​ប៉ុណ្ណោះ។

 

រឿង ​”យាយស្ទាវ ចៅស្ទើរ ” គ្រោង​ចំណាយ​ពេល​ផលិត​ប្រមាណ​៤ ខែ ចំណែក​​ទុន​ចំណាយ​នៅ​មិន​ទាន់​ប្រាកដ​នៅឡើយ។  ខ្សែភាពយន្ត​​មួយ​​នេះ​ក្រោយ​​ផលិត​រួច គ្រោង​​យក​ទៅ​ចាក់​​បញ្ចាំង​​​លើ​កញ្ចក់ទូរទស្សន៍ ​PNN និង​យក​ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក។

 

ឌី សាវ៉េត ក្លាយ​ជា​យាយ​ស្ទាវក្នុង​រឿង​ថ្មី

 

ឌី សាវ៉េត ក្លាយ​ជា​យាយ​ស្ទាវក្នុង​រឿង​ថ្មី

 

ឌី សាវ៉េត ក្លាយ​ជា​យាយ​ស្ទាវក្នុង​រឿង​ថ្មី

 

ឌី សាវ៉េត ក្លាយ​ជា​យាយ​ស្ទាវក្នុង​រឿង​ថ្មី

 

អត្ថបទ៖ ខុត សីហា
រូបថត៖ ទូរសព្ទដៃ