សម្រស់​តារា​ម៉ូ​ដែល​ជប៉ុន​នាង Risa Hirako ក្មេង​ជាង​វ័យ

Risa Hirako ជាតា​រា​ម៉ូ​ដែល​ជប៉ុន​ស្រស់​សោភាដែល​មាន​អ្នកគាំទ្រ​នាង​រាប់​ម៉ឺន​នាក់​លើ​បណ្តាញ​កម្សាន្ត ហើយ​បច្ចុប្បន្ន​នេះ​នាង​មាន​អ្នកគាំទ្រ​ជាង​៩៤.០០០​នាក់​លើ​បណ្តាញ​កម្សាន្ត Instagram ។

យោង​តាម​គេហទំព័រ Acid Cow ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្នកគាំទ្រ​មួយ​ចំនួន​របស់​នាង Risa Hirako ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​បន្ទាប់​ពី​ដឹង​ពី​វ័យ និង​សម្រស់​សខ្ចី​របស់​នាង ពោល​គឺ​នាង​មាន​វ័យ​៤៥​ឆ្នាំ តែ​មាន​មនុស្ស​ជា​ច្រើន​បាន​ទាយ​ខុស ដោយ​អ្នកខ្លះ​ថា​នាង​មាន​អាយុ ៣២ ឬ ២៦ ឆ្នាំ​ជា​ដោយសារ​តែ​សម្រស់​ក្មេង​ជាង​វ័យ​របស់​នាង​ជួយ​លាក់បាំង​អាយុ​៕