វីដេអូ ណាំ ប៊ុណ្ណារ័ត្ន ប្រាប់​មូលហេតុ​បន្ត​សរសេរ​បទចម្លង

​ណាំ ប៊ុណ្ណារ័ត្ន បាន​និយាយ​ថា ​លោក​មាន​ការ​សប្បាយ​ចិត្ត​ ពេល​ដែល​ឃើញយុវវ័យកាន់​តែ​ច្រើន​គាំទ្រ​បទ​ភ្លេង​បង្កើត​​ថ្មី​​ក្នុង​ពេល​បច្ចុប្បន្ន ប៉ុន្តែ​លោក​នៅ​តែ​មិន​អាច​បដិសេធចំពោះ​បទ​ចម្លង​បាន​ដែរ។

 

ណាំ ប៊ុណ្ណារ័ត្ន​ ថ្លែង៖ “បង​សប្បាយ​ចិត្ត​ពេល​ដែល​ឃើញ​បងប្អូន​ជំនាន់​ក្រោយ​ មាន​សមត្ថភាព​ធ្វើ​បទ​ស្នាដៃ​និពន្ធ​ថ្មី​កាន់​តែ​ច្រើន​។ ចំពោះ​បងគ្មាន​បញ្ហា​អ្វី​នោះ​ទេ​​ បង​អាច​និពន្ធ​បាន​ស្នាដៃ​ថ្មីៗ ប៉ុន្តែ​​តើ​យើង​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដែរ​ឬ​អត់? ម្យ៉ាង​បង​ក៏​មិន​អាច​និយាយ​ថា ទេ មិន​ធ្វើ​បទ​ចម្លង​ដាច់​ខាត​នោះ​ដែរ ​ព្រោះ​យើង​មិន​មែន​ជា​អ្នក​មាន​​ទេ យើង​នៅ​មាន​ក្រុម​គ្រួសារ​ដែល​យើង​ត្រូវ​ទំនុក​​បម្រុង”។

 

វីដេអូ ណាំ ប៊ុណ្ណារ័ត្ន ប្រាប់​មូលហេតុ​បន្ត​សរសេរ​បទចម្លង

 

អ្នក​និពន្ធ​បទ “ហត់​នឿយ” ឲ្យ​តារា​ចម្រៀង​ មាស សុខ​សោភា បន្ត​ឲ្យ​ដឹង​ទៀត​ថា​​​ ពាក់​ព័ន្ធ​នឹង​ស្នាដៃ​និពន្ធ​ថ្មី​មិន​មែន​ជា​បញ្ហា​ចោទ​សម្រាប់​រូប​លោក​ឡើយ​។​​ លោក​បន្ត​ថា  ​​​គ្រប់​យ៉ាង​អាស្រ័យ​ទៅ​លើ​ផលិតករ​ បើ​គេ​​ឲ្យ​សរសេរ​បទ​ចម្លង​ លោក​នៅ​តែ​សរសេរ​ដដែល ​ព្រោះ​លោក​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​​ក៏​ដូចជា​កុង​ត្រា​របស់​ក្រុម​ហ៊ុន​៕

 

ស្តាប់​ការ​រៀប​រាប់​លម្អិតពី ណាំ ប៊ុណ្ណា​រ័ត្ន​ ​ក្នុង​វីដេអូ​ខាងក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា​​