Andy Murray ​និង​បង​ប្រុស​ ធ្លាក់​​ត្រឹម​ជុំ​ទី​១​នៅ​អូឡាំពិក

កីឡាករ​​វាយ​កូន​បាល់​លំដាប់​លេខ​២​លើ​លោក​ Andy Murray របស់​ចក្រ​ភព​អង់គ្លេស និង​បង​ប្រុស​បង្កើត​​ Jamie Murray បាន​ធ្លាក់​​ពី​អូឡាំពិក​​ត្រឹម​​​វគ្គ​ដំបូង​ នៅ​ជុំ​ទី​១​យ៉ាង​ភ្ញាក់​ផ្អើល លើ​វិញ្ញាសា​វាយ​គូ​បុរស​ បន្ទាប់​ពី​ចាញ់​​កីឡាករ​ម្ចាស់​ផ្ទះ​ប្រេស៊ីល​ Thomaz Bellucci និង​ Andre Sa ដោយ​លទ្ធផល​ ៧-៦ (៦) និង​ ៧-៦ (១៤)។

 

Andy Murray ​និង​បង​ប្រុស​ ធ្លាក់​​ត្រឹម​ជុំ​ទី​១​នៅ​អូឡាំពិក

Andy Murray (ឆ្វេង) និង​បង​ប្រុស​ Jamie Murray

 

Andy Murray ​គឺជា​ម្ចាស់​មេដាយ​មាស​​វិញ្ញាសា​វាយ​ទោល​បុរស​នៅ​អូឡាំពិក​កាល​ឆ្នាំ​២០១២​នៅ​ទីក្រុង​ឡុងដុង​ និង​ចង់​ឈ្នះ​មេដាយ​មាស​​ទាំង​វិញ្ញាសា​វាយ​ទោល​បុរស និង​វាយ​គូ​បុរស​នៅ​អូឡាំពិក​ Rio ឆ្នាំ​នេះ​ ប៉ុន្តែ​ពេល​នេះ​​​អស់​ឱកាស​លើ​វិញ្ញាសា​វាយ​គូ​បុរស​ទៀត​ហើយ។

 

Andy Murray ​និង​បង​ប្រុស​ ធ្លាក់​​ត្រឹម​ជុំ​ទី​១​នៅ​អូឡាំពិក

 

​ដោយឡែក​ សម្រាប់​​វិញ្ញាសា​​វាយ​ទោល​បុរស​វិញ Andy Murray បាន​យក​ឈ្នះ​​កីឡាករ​សែប​ Viktor Troicki ៦-៣ និង​ ៦-២ ​និង​បាន​កក់​កៅអី​ទៅ​ជុំ​ទី​២​ជា​បន្ត​​ កាល​ពី​ម្សិល​មិញ៕

 

Andy Murray ​និង​បង​ប្រុស​ ធ្លាក់​​ត្រឹម​ជុំ​ទី​១​នៅ​អូឡាំពិក

កីឡាករ​ប្រេស៊ីល​ Thomaz Bellucci (ឆ្វេង) និង​ Andre Sa

 

Andy Murray ​និង​បង​ប្រុស​ ធ្លាក់​​ត្រឹម​ជុំ​ទី​១​នៅ​អូឡាំពិក

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail

  • Andy Murray ​និង​បង​ប្រុស​ ធ្លាក់​​ត្រឹម​ជុំ​ទី​១​នៅ​អូឡាំពិក已关闭评论
  • 27 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:កីឡា