HP បង្កើត​កាតាប​ស្ពាយ​អាច​សាក​ថ្ម​កុំព្យូទ័រ​បាន​

HP ទើប​បង្ហាញ​​ផលិតផល​ថ្មី​គឺ​កាតាប​ស្ពាយ​ពី​ក្រោយ​ Powerup Backpack ​ដែល​មើល​ទៅ​ដូច​ជា​កាតាប​ធម្មតា​ តែ​តាម​ពិត​វា​អាច​សាក​​ថ្ម​គ្រឿង​អេឡិចត្រូនិក​បាន​ មិន​ថា​កុំព្យូទ័រ​យួរ​ដៃ​ ឬ​ ទូរសព្ទ​ឡើយ។

 

HP បង្កើត​កាតាប​ស្ពាយ​អាច​សាក​ថ្ម​កុំព្យូទ័រ​បាន​

 

ក្នុង​កាតាប​នេះ​មាន​​ដោយ​ប្រភព​ថាមពល​ដែល​មាន​ទំហំ​ ២២ ៤០០ mAh អាច​សាក​កុំព្យូទ័រ​យួរ​ដៃ​បាន​មួយ​ពេញ, អាច​សាក​ទូរសព្ទ​បាន​ ១០ ដង និង​ អាច​សាក​ Tablet បាន​ដល់​ ៣ ដង។ កាតាប​ស្ពាយ​នេះ​ផលិត​ដោយ​សរសៃ​ក្រណាត់​ពិសេស​ អាច​ធន់​នឹង​ការ​ជ្រាប​ទឹក​ ព្រិល​ និង​ ពន្លឺ​ថ្ងៃ ហើយក៏មាន​​រន្ធ​សម្រាប់​បញ្ចេញ​ខ្យល់​ដើម្បី​កាត់​បន្ថយ​កម្ដៅ​នៅ​ខាង​ក្នុង​ផង​ដែរ។

 

HP បង្កើត​កាតាប​ស្ពាយ​អាច​សាក​ថ្ម​កុំព្យូទ័រ​បាន​

 

​​​Powerup Backpack នឹង​មាន​លក់​លើ​ទីផ្សារ​បរទេស​នៅ​ថ្ងៃ​ ១៥ តុលា​ ខាង​មុខ​នេះ​ ដោយ​មាន​តម្លៃ​ ២០០ ដុល្លារ៕

 

 

ចុច​អាន៖ HP ជ្រុល​ដៃ​ទម្លាក់​​ថ្លៃ​កុំព្យូទ័រ​​ពី​ ៣ ០០០ ដុល្លារ​ នៅ​ត្រឹម​ ២ ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheVerge​​​​​