រថយន្ដ Hyundai លក់​បាន​ជាង ២០០០ គ្រឿង នៅ​ទីផ្សារ​កម្ពុជា

ទិញ​រថយន្ត Hyundai គ្រប់​ម៉ូដែល​ក្នុង​ខែ​សីហា នេះ​នឹង​ទទួល​បាន​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​ឈ្នះ​សាច់​ប្រាក់​រហូត​ដល់ ៣០០០ ដុល្លារ

 

រថយន្ត​ម៉ាក​ហ៊ីយិនដាយ (Hyundai) របស់​កូរ៉េ កំពុង​ចរាចរណ៍​យ៉ាង​ច្រើន​នៅ​តាម​ដង​ផ្លូវ​ក្នុង​កម្ពុជា ក្នុង​នោះ​មិន​ត្រឹម​តែ​មាន​រថយន្ត​ដឹក​អ្នក​ដំណើរ និង​រថយន្ត​ដឹក​ទំនិញ​តូច​ធំ​នោះ​ទេ ថែម​ទាំង​រថយន្ត​ប្រភេទ​ Sedan និង​ប្រភេទ SUV ក៏​កំពុង​តែ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​កម្ពុជា។

 

រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​បាន​លក់​ចេញ​រថយន្ត Hyundai ចំនួន ២០០០ គ្រឿង​ហើយ​នៅ​កម្ពុជា។ ចំនួន​នេះ​បង្ហាញ​ពី​កិច្ច​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​របស់​ក្រុមហ៊ុន​ហ៊ីយិនដាយ ខេមកូ ម៉ូធ័រ ក្នុង​ការ​នាំ​ចូល​រថយន្ត​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព​ខ្ពស់​ជូន​អតិថិជន​របស់​ខ្លួន។ ដើម្បី​អបអរ​ការ​លក់​ចេញ​ចំនួន​ដ៏​ច្រើន​នេះ ក្រុមហ៊ុន​ផ្ដល់​ជូន​អតិថិជន​ទាំង​អស់​ដែល​ទិញ​រថយន្ត​ក្នុង​ខែ​សីហា នេះ​នូវ​ការ​ផ្សង​សំណាង​ឈ្នះ​រង្វាន់​សាច់​ប្រាក់​ដល់ ៣០០០ ដុល្លារ​ភ្លាមៗ។

 

រថយន្ដ Hyundai លក់​បាន​ជាង ២០០០ គ្រឿង នៅ​ទីផ្សារ​កម្ពុជា

 

ហ៊ីយិនដាយ ខេមកូ ម៉ូទ័រ ជា​ក្រុមហ៊ុន​នាំ​ចូល​ផ្ដាច់​មុខ​រថយន្ត​ម៉ាក Hyundai ប្រភេទ Sedan, SUV រថយន្ដ​ដឹក​អ្នក​ដំណើរ​ខ្នាត​តូច​ធំ និង​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​នៅ​កម្ពុជា។

 

លោក ឃុន សុខា អាយុ​៤៦​ឆ្នាំ ជា​នាយក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ បាន​ឲ្យ​ដឹង​ថា៖ “មុន​ពេល​ដែល​លោក​ប្រើ​រថយន្ត​ Hyundai ពី​មុន​គាត់​ប្រើ​តែ​រថយន្ត​ជប៉ុន​ទេ​ ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​នេះ​គាត់​បាន​ងាក​មក​ប្រើ​រថយន្ត Hyundai វិញ​​​ដែល​ជា​ម៉ាក​កូរ៉េ ព្រោះ Hyundai មាន​រថយន្ត​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ​ ក្នុង​នោះ​មាន​រថយន្ត SUV លក្ខណៈ​គ្រួសារ រថយន្ត​ដឹក​ទំនិញ​ខ្នាត​តូច​ធំ ជា​ពិសេស​ពួកគេ​មក​ត្រួត​ពិនិត្យ​ឲ្យ​ខ្ញុំ​ទៀង​ទាត់​ទៀត​ផង”។

 

លោក វាសនា ដែល​កំពុង​ប្រើប្រាស់​រថយន្ត Hyundai ម៉ូដែល SantaFe បាន​ឲ្យ​ដឹង​ថា​ ការ​រចនា​របស់​រថយន្ត​ Hyundai មាន​រូបរាង​សង្ហា​ទាន់​សម័យ និង​ទទួល​អារម្មណ៍​ប្រកប​ដោយ​ផាសុកភាព​ តាំង​តែ​ពី​ពេល​ចូល​អង្គុយ​កៅអី​លើក​ដំបូង បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប ជា​ពិសេស​គឺ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​កម្រិត​ខ្ពស់។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​តាម YouTube និង Google របស់​លោក។

 

បើ​អ្នក​មាន​ចង់​បើកបរ​សាក​ល្បង​រថយន្ត Hyundai សូម​អញ្ជើញ​មក​កាន់​អគារ​តាំង​បង្ហាញ​រថយន្ត​ Hyundai ទាំង ៣ ទីតាំង៖

– សាខា​មុនីវង្ស៖ ផ្ទះ​លេខ​២១ មហាវិថី​ព្រះ​មុនីវង្ស រាជធានី​ភ្នំពេញ ទូរសព្ទ 097 755 8116 / 097 755 8103 (ភាសា​ចិន)

– ការិ.កណ្តាល ចោមចៅ៖ កាច់​ជ្រុង​ផ្លូវជាតិ​លេខ​៣ និង​លេខ​៤ ចោមចៅ រាជធានី​ភ្នំពេញ ទូរសព្ទ 097 755 8147

– សាខា​ខេត្ត​សៀមរាប៖ ផ្លូវ​ជាតិ​លេខ៦ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម សៀមរាប ទូរសព្ទ 097 755 8154 ។

 

ដើម្បី​ទទួល​យក​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ សូម​កុំ​ឲ្យ​ឱកាស​នេះ​កន្លង​ផុត​ឲ្យ​សោះ!

 

អត្ថបទ៖ ពាណិជ្ជកម្ម