Samsung​ ​ពន្យារពេល​ចេញ​លក់​កាស​ឥត​ខ្សែ​ ​Gear IconX 

Gear IconX​ ​ជា​កាស​ ​Bluetooth​ ​ទំនើប​ម៉ូដែល​ថ្មី​បំផុត​របស់​ ​Samsung​ ​ដែល​ត្រូវ​ពន្យារ​ពេល​ចេញ​លក់​ដល់​ថ្ងៃ​ ​១៤​ ​សីហា​ ​២០១៦​ ​សម្រាប់​ទី​ផ្សារ​សហរដ្ឋអាមេរិក។

 

Samsung​ ​ពន្យារពេល​ចេញ​លក់​កាស​ឥត​ខ្សែ​ ​Gear IconX 

 

ការ​ពន្យារ​ពេល​នេះ​ដោយ​ហេតុផល​ថា​ ​Samsung​ ​ចង់​បញ្ចេញ​លក់​ជា​ផ្លូវ​ការ​​នូវ​បណ្ដា​ផលិត​ផល​ទំនើប​ៗ​ប្រចាំ​ឆ្នាំ​​ស្រប​ពេល​គ្នា​ដែល​មាន​ដូច​ជា​ ​ស្មាតហ្វូន​ ​Galaxy Note 7,កាស​ ​Gear IconX និង​កាមេរ៉ា​ ​Gear 360 VR។

 

Samsung​ ​ពន្យារពេល​ចេញ​លក់​កាស​ឥត​ខ្សែ​ ​Gear IconX 

 

កាស​ប្រភេទ​នេះ​ផលិត​មក​មាន​រូបរាង​តូច​ ​អម​ជា​មួយ​ពណ៌​ដ៏​ទាក់ទាញ​ ​ហើយ​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​បច្ចេកវិទ្យា​ពិសេស​សម្រាប់​តាម​ដាន​សុខភាព​អ្នក​ប្រើប្រាស់។ Gear IconX​ ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​4GB​ ​ដែល​អាច​រក្សា​បទ​ចម្រៀង​ដល់​ទៅ​ ​១០០០​ ​បទ​ ​ហើយ​កាស​នេះ​មាន​តម្លៃ​ ​១៩៩​ ​ដុល្លារ​ ​(តម្លៃ​បរទេស)៕

 

Samsung​ ​ពន្យារពេល​ចេញ​លក់​កាស​ឥត​ខ្សែ​ ​Gear IconX 

 

Samsung​ ​ពន្យារពេល​ចេញ​លក់​កាស​ឥត​ខ្សែ​ ​Gear IconX 

 

អាន​បន្ត​ ​៖​ Pokemon Go ធ្វើ​ឲ្យ​ចំនួន​លក់​ Power Bank កើន​ ១០១ភាគរយ

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​phonearena