Volkswagen ពិនិត្យ​លទ្ធភាព​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​ដំបូង​នៅ​កម្ពុជា

​ក្រុមហ៊ុន Volkswagen កំពុង​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត ដើម្បី​ផលិត​បម្រើ​ទីផ្សារ​ក្នុង​ស្រុក​និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

 

Volkswagen ពិនិត្យ​លទ្ធភាព​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​ដំបូង​នៅ​កម្ពុជា

 

តាម​ប្រភព​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​ហុង ហ៊ាប ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធ​នាំចូល​ចែក​ចាយ​រថយន្ត Volkswagen បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​របស់​រថយន្ត Volkswagen មួយ​ក្រុម បាន​ធ្វើ​ដំណើរ​​មក​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​សិក្សា​ពី​ស្ថានភាព​ទីផ្សារ​ប្រើប្រាស់​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​ការ​ពិនិត្យ​លទ្ធភាព​ដើម្បី​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​ដំបូង​ ដើម្បី​លក់​លើ​ទីផ្សារ​ក្នុង​ស្រុកនិង​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។

 

ប្រភព​គួរ​ឲ្យ​ទុកចិត្ត​នោះ​បន្ត​ថា ក្រុមហ៊ុន​មើល​ឃើញ​ពី​សក្ដានុពល​​ដែល​ប្រទេស​កម្ពុជា​អាច​ក្លាយ​ជា​មូលដ្ឋាន​ដំបូង​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​ឈ្មោះ​របស់​អាល្លឺម៉ង់​នេះ ឈាន​ទៅ​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​ដំបូង ដោយសារ​មើល​ឃើញ​​តម្លៃ​ពលកម្ម​ថោក និង​ណាមួយ​ទីផ្សារ​​ប្រើប្រាស់​រថយន្ត​របស់​ប្រទេស​នេះ​ក៏​មាន​កំណើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

 

យ៉ាង​ណា​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេដោយ​រង់ចាំ​ការ​វាយ​តម្លៃ​ជា​ផ្លូវការ មុន​ឈាន​ទៅ​ដំណើរការ​សាងសង់​រោងចក្រ​នៅ​ពេល​អនាគត​។

 

វត្តមាន​របស់ Volkswagen នឹង​ជាការ​បន្ថែម​ម៉ាក​រថយន្ត​ដ៏​ល្បី​ឈ្មោះ​មួយ​ទៀត បន្ទាប់​ក្រុមហ៊ុន Hyundai និង Ford បាន​សាង​សង់​រោងចក្រ​ដំឡើង​រថយន្ត​នៅ​ក្នុង​ប្រទេស​ប្រទេស​កម្ពុជា​កន្លងទៅ​នេះ​។

 

ចុច​អាន៖ Chevrolet បង្កើត​យុទ្ធសាស្ត្រ​ថ្មី​ពង្រីក​ទីផ្សារ​លក់​រថយន្ត

 

អត្ថបទ៖ ប៊ុណ្ណារ៉ា