ក្មេង​ប្រុស​១២ឆ្នាំ ស្លាប់​អំឡុង​ពេល​ជិះ​ក្ដារ​រំអិល ខ្ពស់​បំផុត​លើ​ពិភពលោក

ក្មេង​ប្រុស​អាយុ​១២ឆ្នាំ​ម្នាក់​បាន​ស្លាប់ ក្នុង​អំឡុង​ពេល​ជិះ​ក្តារ​រំអិល ដែល​មាន​កម្ពស់​ខ្ពស់​បំផុត «Verrückt Slide» នៅ​ឯ​សួន​កម្សាន្ត​មួយ​កន្លែង មាន​ឈ្មោះ​ថា «Schlitterbahn Water Park» ស្ថិត​ក្នុង​ទីក្រុង Kansas City រដ្ឋ Kansas សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​អាទិត្យ ទី០៧ ខែ​សីហា កន្លង​ទៅ​នេះ។

 

ក្មេង​ប្រុស​១២ឆ្នាំ ស្លាប់​អំឡុង​ពេល​ជិះ​ក្ដារ​រំអិល ខ្ពស់​បំផុត​លើ​ពិភពលោក

 

ប៉ូលិស​ក្នុង​ទីក្រុង Kansas City បាន​បញ្ជាក់​ចំពោះ​ការ​ស្លាប់​របស់​ក្មេង​ប្រុស​នោះ​ថា​ជា​ឧបទ្ទវហេតុ​ចៃដន្យ ខណៈ​សួន​កម្សាន្ត​ខាង​លើ​បាន​បិទ នៅ​អំឡុង​ម៉ោង ៣៖៤៥នាទី​រសៀល ក្រោយ​ពេល​កើតហេតុ។

 

ស្រ្តី​ជា​អ្នក​នាំ​ពាក្យ​ម្នាក់ របស់​សួន​កម្សាន្ត​ខាង​លើ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ការ​ស្លាប់​របស់​ក្មេង​ប្រុស​រងគ្រោះ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត និង​បាន​បញ្ជាក់​ថា គ្មាន​ការ​ស្លាប់​ណា​មួយ​ធ្លាប់​បាន​កើត​ឡើង នៅ​ឯ​សួន​កម្សាន្ត​នោះ​ពី​មុន​មក​ឡើយ។ នាង​បាន​បន្ថែម​ទៀត​ថា ឧបករណ៍​សម្រាប់​ជិះ​កម្សាន្ត​នៅ​ទី​នោះ ត្រូវ​បាន​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ថ្ងៃ​ដោយ​ភ្នាក់ងារ​ខាងក្រៅ។

 

គួរ​បញ្ជាក់​ថា ក្តារ​រំអិល Verrückt បាន​បើក​កាល​ពី​ឆ្នាំ២០១៤ ដែល​ឈ្មោះ​របស់​វា​មាន​ន័យ​ថា «Crazy» ឬ «Insane» (ឆ្កួត) នៅ​ក្នុង​ភាសា​អាល្លឺម៉ង់ ហើយ​បាន​ជាប់​ឈ្មោះ​ជា​ក្តារ​រំអិល​ខ្ពស់​បំផុត​លើ​ពិភពលោក ក្នុង​សៀវភៅ​កំណត់ត្រា Guinness World Records ទៀតផង៕

 

ក្មេង​ប្រុស​១២ឆ្នាំ ស្លាប់​អំឡុង​ពេល​ជិះ​ក្ដារ​រំអិល ខ្ពស់​បំផុត​លើ​ពិភពលោក

 

ក្មេង​ប្រុស​១២ឆ្នាំ ស្លាប់​អំឡុង​ពេល​ជិះ​ក្ដារ​រំអិល ខ្ពស់​បំផុត​លើ​ពិភពលោក

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ huffingtonpost