ក្រឡាបញ្ជី​តុលាការ​កំពូល​​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​​ពីបទ​ពុករលួយ​ និង​រំលោភ​អំណាច​

ក្រឡាបញ្ជីតុលាការកំពូលម្នាក់ទទួលបន្ទុកសំណុំរឿងព្រហ្មទណ្ឌ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ និងចោទប្រកាន់ពីបទវិតិក្រម និងរំលោភអំណាច នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យតុលាការកាលពីម្សិលមិញ។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា សំណុំរឿងនេះ “គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ”។ មន្ត្រីមានការលាក់លៀមចំពោះអ្វីដែលក្រឡាបញ្ជីវ័យ៣០ឆ្នាំឈ្មោះ វ៉ាត វីសិដ្ឋ បានប្រព្រឹត្ត។ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគ្រាន់តែមានប្រសាសន៍ថា បទល្មើសនេះពាក់ព័ន្ធនឹងប្រាក់ ហើយថា ជនសង្ស័យត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់រួចហើយ។ លោកបានថ្លែងថា ”បន្ទាប់ពីសាកសួររួច យើងបានឃុំខ្លួនគាត់។ គាត់បានប្រព្រឹត្តអំពើពុករលួយ ដូច្នេះ អ្វីៗពាក់ព័ន្ធនឹងប្រាក់ ហើយយើងបានចាត់វិធានការហើយ។ យើងមានច្បាប់ប្រឆាំងអំពើពុករលួយ ដូច្នេះយើងអាចចាត់វិធានការលើជននេះបាន”។ ពេលសួរចុចថា តើលោក វ៉ាត វីសិដ្ឋ ជាប់ចោទរឿងអ្វី លោក ឱម យ៉ិនទៀង បដិសេធមិនឆ្លើយទេ។ លោកថ្លែងថា ”សំណួររបស់អស់លោកចាក់ឫសចាក់គល់ពេកហើយ។ យើងក៏មានសិទ្ធិរក្សាទុកព័ត៌មានដែរ ដូច្នេះសូមអស់លោកទៅសួរព្រះរាជអាជ្ញាទៅ”។ លោក លី សុផាណា អ្នកនាំពាក្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីក៏បដិសេធមិនលាតត្រដាងសេចក្ដីលម្អិតអំពីបទល្មើសដែលលោក វ៉ាត វីសិដ្ឋ ជាប់ចោទថាបានប្រព្រឹត្តដែរ។ លោកលើកឡើងថា “បន្ទាប់ពីបញ្ចប់ការសាកសួរគាត់ និងពិនិត្យមើលឯកសារ ព្រមទាំងភ័ស្តុតាងនៅក្នុងសំណុំរឿងនេះ […]

The post ក្រឡាបញ្ជី​តុលាការ​កំពូល​​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​​ពីបទ​ពុករលួយ​ និង​រំលោភ​អំណាច​ appeared first on The Cambodia Daily.