សំណួរ​សំខាន់​ៗ​ទាំង៣​ដែល​មនុស្ស​ទូទៅ​ភ្លេច​សួរ​ខ្លួន​ឯង​នៅ​ពេល​ដែល​ជួល​កន្លែង​ស្នាក់​នៅ

មិនដឹងថាមកពីមូលហេតុអ្វីនោះទេ ដែលធ្វើឲ្យមនុស្សភាគច្រើនភ្លេចភ្លាំងនូវសំនួរដែលពួកគេចង់សួរនៅពេលដែលរកកន្លែងសម្រាប់ជួលស្នាក់នៅបាន ហើយសំនួរទាំងអស់នោះសុទ្ធតែជាសំនួរសំខាន់ៗ ដូចជាសំនួរខាងក្រោមនេះជាដើម៖

សំណួរ​សំខាន់​ៗ​ទាំង៣​ដែល​មនុស្ស​ទូទៅ​ភ្លេច​សួរ​ខ្លួន​ឯង​នៅ​ពេល​ដែល​ជួល​កន្លែង​ស្នាក់​នៅ

១) ពាក់ព័ន្ធជាមួយកិច្ចសន្យា៖ ដោយសារតែការជឿជាក់គ្នា ពេលខ្លះធ្វើឲ្យអ្នកមិនបានទៅចាប់អារម្មណ៍អានកិច្ចសន្យា ឬកុងត្រាដែលជាកំហុសមួយដ៏ធ្ងន់ធ្ងរ ព្រោះថាព័ត៌មានដែលនៅក្នុងនោះទាំងអស់គឺសុទ្ធតែជារឿងពេញច្បាប់ ហេតុនេះប្រសិនបើអ្នកមានបញ្ហាមិនពេញចិត្តអ្វីហើយចង់តវ៉ានោះគឺហួសពេល ហើយក៏មិនអាចតវ៉ាបានសម្រេចនោះដែរ។

២) ពាក់ព័ន្ធជាមួយការចិញ្ចឹមសត្វ៖ អ្នកអាចស្ដាប់មើលទៅមិនមែនជាបញ្ហាមួយធំដុំ តែនៅពេលដែលអ្នកចូលទៅស្នាក់នៅហើយនាំយកសត្វចិញ្ចឹមទៅជាមួយដូចជាឆ្កែ ឬឆ្មា ហើយស្ដាប់តែមានបញ្ហាអ្វីមួយនោះ វានឹងអាចបង្កឲ្យមានភាពមិនចុះសម្រុងរវាងម្ចាស់ផ្ទះ និងអ្នកជួលជាដើម ឬអាចមានជាមួយអ្នកជិតខាងផងដែរ ប្រសិនបើពួកគេមិនចូលចិត្តសត្វចិញ្ចឹម។

៣) មានទំនៀមទម្លាប់អ្វីពិសេសទេ៖ ពាក្យចាស់តែងនិយាយថា ឲ្យសម្របខ្លួនទៅតាមកាលៈទេសៈ ហេតុនេះវាតែងតែមានហើយថាតើអ្នកជិតខាងរបស់អ្នកជាមនុស្សបែបណា ហើយចូលចិត្តបែបណា។ ឧទាហរណ៍ថាពួកគេជាមនុស្សដែលមិនសូវចូលចិត្តភាពឡូឡា ដូចនេះអ្វីដែលអ្នកគួរធ្វើនោះគឺការនៅរឹតតែស្ងៀមស្ងាត់រឹតតែល្អ៕

ប្រភព ៖ bizkhmer

  • សំណួរ​សំខាន់​ៗ​ទាំង៣​ដែល​មនុស្ស​ទូទៅ​ភ្លេច​សួរ​ខ្លួន​ឯង​នៅ​ពេល​ដែល​ជួល​កន្លែង​ស្នាក់​នៅ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ចំនេះដឹង
Tags: