CNRP ប្រកាស​យក​ថ្ងៃ​ចន្ទ​ស្លៀកពាក់​ខ្មៅ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេ​ង ឆៃ​អ៊ា​ង បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) គាំទ្រ​យុ​ទ្ឋ​នា​ការ​ថ្ងៃ​ចន្ទ​ស្លៀកពាក់​ខ្មៅ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​មន្ត្រី​សង្គម​ស៊ី​វិល គ​.​ជ​.​ប សមាជិក​ព្រឹ​ទ្ឋ​សភា​គណបក្ស​សមរ​ង្ស៊ី តំណាងរាស្ត្រ និង​សកម្មជន​CNRP ។

ថ្លែង​ទៅ​កាន់​សកម្មជន​និង​អ្នកគាំទ្រ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​០៨ សីហា ២០១៦ លោក អេ​ង ឆៃ​អ៊ា​ង​បាន​បន្ថែម​ថា ចាប់ពី​ថ្ងៃនេះ​ទៅ ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្លៀកពាក់​ខ្មៅ​នូវ​រៀងរាល់ថ្ងៃ​ចន្ទ ហើយ​ជួបជុំ​គ្នា​សម្តែង​មតិ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ៕