តារា​ចម្រៀង និរ័ត្ន ជួប​ស៊យ​ធំ​ត្រូវ​ចោរ​ឆក់​កាបូប​បាន​សម្រេច​នៅ​ទួលសង្កែ

ម្ចាស់​បទ “ស៊ី​ចេក​ផឹក​ទឹក” តារា​ចម្រៀង និរ័ត្ន ​ត្រូវ​ចោរ​២​នាក់​ឆក់​កាបូប​កាល​ពី​ម្សិល​មិញ​នេះ​នៅ​ម្ដុំ​ទូលសង្កែ ខណៈ​នាង​ចេញ​ពី​ធ្វើ​ការ​នៅ​វិទ្យុ Town ពេល​ថ្ងៃ​ត្រង់។

តារា​ចម្រៀង និរ័ត្ន ជួប​ស៊យ​ធំ​ត្រូវ​ចោរ​ឆក់​កាបូប​បាន​សម្រេច​នៅ​ទួលសង្កែ

 

តារា​ចម្រៀង​រូប​នេះ​បាន​ប្រាប់ Sabay ថា ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​កាបូប​ដែល​នាង​តែង​តែ​ស្ពាយ​តាម​ខ្លួន​ជានិច្ច​នោះ​រួម​មាន​ទូរសព្ទ​ពីរ​គ្រឿង និង​របស់របរ​មួយ​ចំនួន​ទៀត​សរុប​ប្រហែល ៨០០ ដុល្លារ​អាមេរិក រួម​ទាំង​លិខិត​ឆ្លង​ដែន​ផង​ដែរ។

 

“ពេល​ខ្ញុំ​ចេញ​ពី​ធ្វើ​ការ​ស្រាប់​មាន​មនុស្ស​ប្រុស​ពីរ​នាក់​ជិះ​តាម ហើយ​ក៏​ឆក់​កាបូប​បាន​សម្រេច​តែ​ម្ដង ហើយ​ខ្ញុំ​ក៏​ត្រូវ​ដួល​ដែរ”។ និរ័ត្ន ថ្លែង​យ៉ាង​ដូច្នេះ។ ម្ចាស់​បទ “ស៊ី​ចេក​ផឹក​ទឹក” រូប​នេះ​បន្ត​ថា ​បច្ចុប្បន្ន​កំពុង​មាន​ព្យាបាល​របួស​ជង្គង់​បន្ទាប់​ពី​ដួល​ពេល​ដែរ​ចោរ​ឆក់​កាបូប​នោះ។ នាង​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង ព្រោះ​សុទ្ធសឹងតែ​ជា​ទ្រព្យ​សំខាន់ និង​ពេញ​ស្រលាញ់។

 

តារា​ស្រី​រូប​នេះ​អះអាង​ថា នាង​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​នោះ​ទេ ព្រោះ​មិន​ចង់​ឱ្យ​វែងឆ្ងាយ ប៉ុន្តែ​ស្នើ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​ដំណើរនៅ​ម្ដុំ​នេះ៕

 

អត្ថបទ៖ សំ ជំនាញ