មាស សុខសោភា ក្លាយ​ជា​អ្នក​ដឹកនាំ​កម្មវិធី​ប្រគំតន្ត្រី​ស្រាបៀរ លីអូ

កញ្ញា មាស សុខសោភា អ្នក​តំណាង​ស្រាបៀរ​លីអូ បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​កម្មវិធី​ប្រគំតន្ត្រី​ស្រាបៀរ​លីអូ ចាប់​ពី​ថ្ងៃ​ទី​៥ សីហា ដល់​ថ្ងៃ​ទី​២ កញ្ញា នៅ​តាម​ក្លឹប​កម្សាន្ត​ ៥ កន្លែង​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង។

 

កម្មវិធី​បើក​ឆាក​ដំបូង​នៅ​ថ្ងៃ​ទី​៥ សីហា ក្នុង​រាជធានី​ភ្នំពេញ នៅ​ក្លឹប Jet’s Studio ជា​កន្លែង​ដែល​អតិថិជន​អាច​ទទួល​យក​បទ​ពិសោធន៍​នៃ​ភាព​អស្ចារ្យ​ដែល​អាច​កើត​មាន​ឡើង​គ្រប់​ពេល​ជាមួយ​ស្រាបៀរ​លីអូ។ រាល់​ការ​កុម្ម៉ង់​ស្រាបៀរ​លីអូ មាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន​ពី ស្រាបៀរ​លីអូ។

 

មាស សុខសោភា ក្លាយ​ជា​អ្នក​ដឹកនាំ​កម្មវិធី​ប្រគំតន្ត្រី​ស្រាបៀរ លីអូ

 

នេះ​ជា​កម្មវិធី​ដំបូង​បង្អស់​ដែល​ធ្វើ​ឲ្យ​អតិថិជន​មាន​ភាព​ភ្ញាក់​ផ្អើល​ ដោយ​ពួកគេ​អាច​ស្នើ​សុំ​បទ​ចម្រៀង​ដែល​ខ្លួន​ពេញ​ចិត្ត​ដើម្បី​ឲ្យ​កញ្ញា មាស សុខសោភា ច្រៀង​ផ្ទាល់​នៅ​លើ​ឆាក។

 

កម្មវិធី​បន្ទាប់​នៃ​ការ​ប្រគំតន្ត្រី​ស្រាបៀរ​លីអូ រួម​មាន ក្លឹប Gold Town ខេត្ត​បន្ទាយ​មាន​ជ័យ ថ្ងៃ​ទី​១២ សីហា, នៅ​ក្លឹប 333 ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី១៩ សីហា, នៅ​ក្លឹប Hip Hop ខេត្ត​សៀមរាប ថ្ងៃ​ទី​២៦ សីហា និង​ក្លឹប RCA រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២ កញ្ញា។ ដូច្នេះ សូម​ចូលរួម​ជាមួយ​ស្រាបៀរ​លីអូ ភាព​អស្ចារ្យ​អាច​កើត​មាន​ឡើង​គ្រប់​ពេល! ជួប​គ្នា​សប្ដាហ៍​ក្រោយ​នៃ​ការ​ប្រគំតន្ត្រី​ស្រាបៀរ​លីអូ នៅ​ក្លឹប Gold Town ខេត្ត​បន្ទាយ​មាន​ជ័យ ថ្ងៃ​ទី​១២ សីហា នេះ៕

 

មាស សុខសោភា ក្លាយ​ជា​អ្នក​ដឹកនាំ​កម្មវិធី​ប្រគំតន្ត្រី​ស្រាបៀរ លីអូ

 

មាស សុខសោភា ក្លាយ​ជា​អ្នក​ដឹកនាំ​កម្មវិធី​ប្រគំតន្ត្រី​ស្រាបៀរ លីអូ

 

មាស សុខសោភា ក្លាយ​ជា​អ្នក​ដឹកនាំ​កម្មវិធី​ប្រគំតន្ត្រី​ស្រាបៀរ លីអូ

 

អត្ថបទ៖ ពាណិជ្ជកម្ម