ប្រទះឃើញ សាកសពមនុស្សស្លាប់ ដោយសារលេងហ្គេម Pokémon Go នៅសិង្ហបុរី

សិង្ហបុរី៖ កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ បុរសម្នាក់កំពុងតែជក់ចិត្ត លេងហ្គេម ដើរចាប់សត្វ Pokémon ស្រាប់តែប្រទះឃើញ សាកសពអណ្តែតទឹកមួយ ក្បែរស្ពានកំពង់ផែមួយកន្លែង ដែលមានទីតាំងស្ថិតនៅ តំបន់សួនឧទ្យាន Woodlands Waterfront Park នៃប្រទេសសិង្ហបុរី ។

យោងទៅតាមប្រភព បុរសខាងលើមានឈ្មោះថា Noor Azmi អាយុ២៩ឆ្នាំ បានរៀបរាប់ទៅកាន់សារព័ត៌មាន ឲ្យដឹងថា «ខ្ញុំកំពុងតែដើរ លើកំពង់ផែស្ពាន ហើយរៀបនឹងចាប់បានសត្វ Pokémon ហើយ គ្រានោះស្រាប់តែខ្ញុំ បានឃើញមនុស្ស ២ ទៅ ៣នាក់ បាននាំគ្នាសម្លឹងមើលផ្ទៃទឹក ក្រោមកំពង់ផែស្ពាន ហើយភ្លាមនោះ ខ្ញុំក៏បានរត់ទៅមើលផងដែរ ដោយឃើញថា មានសាកសពមនុស្សស្លាប់អណ្តែតទឹក»

ប្រភពបន្តថា លោក Azmin បានថតបង្ហោះរូបភាពមួយចំនួន ចូលទៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់គាត់ ពីទិដ្ឋភាពក្រុមមន្រ្តីប៉ូលិស និងមនុស្សជាច្រើននាក់ទៀត មកកាន់កន្លែងកើតហេតុ ផ្តុំគ្នាមើលសាកសព មនុស្សស្លាប់អណ្តែតទឹកនោះផងដែរ។

លោក Azmin ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នូវអ្វីដែលគាត់បានឃើញ ក្នុងហេតុការណ៍នោះ «ពីមុនមក ខ្ញុំធ្លាប់បានអានព័ត៌មានជាច្រើន ដែលវាបានកើតឡើង នៅឯក្រៅប្រទេសប៉ុណ្ណោះ ដូចជាមានករណី ប្រព្រឹត្តខុសជាច្រើន ក្នុងអំឡុងពេលលេងហ្គេមមួយនេះ ហើយក៏មានដូចជាចោរលួច ចោរប្លន់ និងការរកឃើញសាកសព អ្នកស្លាប់ជាដើម។ ខ្ញុំមិនដែលធ្លាប់នឹកគិតសោះ ថាវានឹងអាចកើតឡើង ក្នុងប្រទេសសិង្ហបុរី និងខ្លួនឯងសោះ» នេះបើតាមការឲ្យដឹងពី លោក Azmin 

គួរឲ្យដឹងថា អ្នកនាំពាក្យខាងកងកម្លាំងប៉ូលិស របស់ប្រទេសសិង្ហបុរី បានអះអាងថា ខាងប៉ូលិសបានទទួលទូរស័ព្ទ ពីតំបន់ឧទ្យាន Woodlands Waterfront Park នៅម៉ោងចន្លោះម៉ោងប្រមាណ ៩និង៤១នាទីព្រឹក។ លុះពេលមកដល់ កន្លែងកើតហេតុ មន្រ្តីប៉ូលិស ក៏បានរកឃើញសាកសពមនុស្សស្លាប់ អណ្តែតលើផ្ទៃទឹកនោះ ជាស្ត្រី ប៉ុន្តែមិនទាន់អាចកំណត់អត្តសញ្ញាណ បាននៅឡើយនោះទេ។

គូសបញ្ជាក់ដែរថា ដោយឡែកនៅសហរដ្ឋអាមេរិកឯណោះវិញ យុវតីជំទង់វ័យ ១៩ឆ្នាំម្នាក់ ក៏ធ្លាប់បានប្រទះឃើញសាកសពមនុស្សស្លាប់ ខណៈដែលនាងកំពុងតែ លេងហ្គេម Pokémon Go តាមប្រម៉ាញ់ចាប់សត្វ Pokémon នេះផងដែរ ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ទោះបីជាយ៉ាងនេះក្តី  នេះផងដែរ។ នេះគ្រាន់តែជាការណែនាំ និងចែករំលែក ចំណេះដឹងខ្លះៗតែប៉ុណ្ណោះ ជឿមិនជឿ លេងឬមិនលេងវាស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកគ្រប់គ្នាហើយ។ តាមដានទាំងអស់គ្នាខាងក្រោម៖

១.ពាក់ព័ន្ធទិន្នន័យផ្ទាល់ខ្លួន៖ នៅក្នុងលេងហ្គេម Pokemon GO ជាចាំបាច់អ្នកត្រូវតែ បញ្ចូលទិន្នន័យផ្ទាល់ខ្លួនចូលទៅក្នុងគណនី Google ពីទីតាំងបច្ចុប្បន្នរបស់អ្នកលេង។ ដូច្នេះមនុស្សអាក្រក់មួយចំនួន អាចដឹងព័ត៌មានពីអ្នកយ៉ាងច្រើន ដែលអាចនិយាយបានថា បើគេមានបំណងប៉ុនប៉ងធ្វើបាបអ្នក នោះប្រហែលជាមិនពិបាកទេ។

២.ត្រូវគេលួចអានអ៉ីម៉ែល៖ ប្រសិនបើអ្នកប្រើ Google ដើម្បីចូលទៅលេងហ្គេម Pokemon ដោយប្រើ Gmail នោះមានន័យថា បណ្តាញរបស់ហ្គេម អាចចូលទៅដំណើរ ការអ៉ីម៉ែលរបស់អ្នកបានដូចគ្នាផងដែរ។

៣.ជួបជនបោកប្រាស់៖ ជាការពិតណាស់ គ្មាននរណាម្នាក់ចូលចិត្តមនុស្សបោក ប្រាស់នោះទេ ប៉ុន្តែវាការលេងហ្គេម Pokemon GO គឺតម្រូវឱ្យលេងដូចជាហ្គេមដែល មានយន្តហោះតែគ្មានមនុស្សបើក ដោយការហោះហើរត្រូវជំនួសដោយការដើរវិញ។ ហើយអ្នកលេងគឺអាចដើរដោយភ្លេចខ្លួន ព្រោះរវល់ជក់លេងពេក។ បើមានមនុស្ស បំណងមិនល្អនោះ គឺគេងាយបន្លំយកសម្ភារៈផ្សេងៗ ឬគេងាយចាត់ការណាស់។

៤.ប្រយ័ត្នត្រូវគេប្លន់៖ ចូរប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ប្រសិនបើអ្នកលេងហ្គេមនេះ គឺបើមិនមានការប្រុងប្រយ័ត្ននោះទេ អ្នកអាចនឹងត្រូវឧក្រិដ្ឋជនស្ទាក់ចាប់ ឬស្ទាក់ប្លន់ បានដោយងាយ តាមចំនុចរបស់ Pokemon ឬការប្រើប្រាស់ទីកន្លែងដូច Pokestop ជាដើម។ ទាំងនេះសុទ្ធតែជាកន្លែងគ្រោះថ្នាក់ទាំងអស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រទះឃើញ សាកសពមនុស្សស្លាប់ ដោយសារលេងហ្គេម Pokémon Go នៅសិង្ហបុរី
រូបភាព៖ លោក Noor Azmi

ប្រទះឃើញ សាកសពមនុស្សស្លាប់ ដោយសារលេងហ្គេម Pokémon Go នៅសិង្ហបុរី

ប្រទះឃើញ សាកសពមនុស្សស្លាប់ ដោយសារលេងហ្គេម Pokémon Go នៅសិង្ហបុរី

ប្រទះឃើញ សាកសពមនុស្សស្លាប់ ដោយសារលេងហ្គេម Pokémon Go នៅសិង្ហបុរី

ប្រទះឃើញ សាកសពមនុស្សស្លាប់ ដោយសារលេងហ្គេម Pokémon Go នៅសិង្ហបុរី

ប្រទះឃើញ សាកសពមនុស្សស្លាប់ ដោយសារលេងហ្គេម Pokémon Go នៅសិង្ហបុរី