Neymar និង​ប្រេស៊ីល ​បន្ត​ខក​ចិត្ត​​នៅ​អូឡាំពិក ជា​លើក​ទី​២

ក្រុម​​ម្ចាស់​ផ្ទះ​ជម្រើស​ជាតិ​ U-23 ប្រេស៊ីល​ ​បន្ត​ការ​ខក​ចិត្ត​ជា​លើក​ទី​២ សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូល​ A នៅ​អូឡាំពិក​ បន្ទាប់​ពី​បាន​ត្រឹម​ស្មើ​ ០-០ ទល់​នឹង​ក្រុម​ U-23 ​​អ៊ីរ៉ាក់​ កាល​ពី​ព្រឹក​មិញ។

 

Neymar និង​ប្រេស៊ីល ​បន្ត​ខក​ចិត្ត​​នៅ​អូឡាំពិក ជា​លើក​ទី​២

Neymar ប្រធាន​ក្រុម​ U-23 ប្រេស៊ីល

 

កាល​ប្រកួត​បើក​ឆាក​ ប្រេស៊ីល​បាន​ស្មើ​ ០-០ ទល់​នឹង​អាហ្វ្រិក​ខាង​ត្បូង​រួច​ម្ដង​មក​ហើយ​ ដូច្នេះ​មាន​ន័យ​ថា ១៨០​នាទី​ម្ចាស់​ផ្ទះ​ប្រេស៊ីល មិន​ទាន់​រក​បាន​១​គ្រាប់​នៅ​ឡើយ​ទេ ទោះ​បី​មាន​តារា​ឆ្នើម​ Neymar របស់​ក្រុម​ FC Barcelona ​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ​ និង​ជា​ប្រធាន​ក្រុម​ក៏​ដោយ។

 

Neymar និង​ប្រេស៊ីល ​បន្ត​ខក​ចិត្ត​​នៅ​អូឡាំពិក ជា​លើក​ទី​២

 

លទ្ធផល​នេះ​ បាន​ធ្វើ​ឲ្យ​ប្រេស៊ីល​ មាន​២​ពិន្ទុ​ ​ស្ថិត​នៅ​លេខ​២ ចាញ់​ក្រុម​កំពូល​តារាង​ពូល​ A ដាណឺម៉ាក ២​ពិន្ទុ។ ប្រកួត​បន្ទាប់​ពូល​ A នេះ​ ​ប្រេស៊ីល​នឹង​ប៉ះ​ដាណឺម៉ាក ខណៈ​ដែល​​អាហ្វ្រិក​ខាងត្បូង​ នឹង​ប៉ះ​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ ម៉ោង​០៨:០០​នាទី​ព្រឹក​តំណាល​គ្នា៕

 

Neymar និង​ប្រេស៊ីល ​បន្ត​ខក​ចិត្ត​​នៅ​អូឡាំពិក ជា​លើក​ទី​២

 

Neymar និង​ប្រេស៊ីល ​បន្ត​ខក​ចិត្ត​​នៅ​អូឡាំពិក ជា​លើក​ទី​២

 

Neymar និង​ប្រេស៊ីល ​បន្ត​ខក​ចិត្ត​​នៅ​អូឡាំពិក ជា​លើក​ទី​២

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ cbssports