តំណាង​រាស្ត្រ​​​រតន​គិរី ​​ស្នើ​​​សម្ដេច​ ហ៊ុន សែន សុំ​សិទ្ធិ​​​​​​​ជួសជុល​​ទីលាន​ភូថង​​ឲ្យ​ពលរដ្ឋ​​​ប្រើប្រាស់​

​​​ឯក​ឧត្ដម​ ប៊ូ ឡាំ តំណាង​រាស្ត្រ​ខេត្ត​រតន​គីរី​​កំពុង​​រៀប​ចំ​ស្នើ​ដល់​សម្ដេច​តេជោ​​ ហ៊ុន សែន ​ដើម្បី​សុំ​សិទ្ធិ​​ជួសជុល​​កីឡដ្ឋាន​​​ទី​រួម​ខេត្ត​រតន​គីរី ​(​ទីលាន​​ភូថង ឬ​ស្តាតចាស់)) ​​យក​​មក​ប្រើ​ប្រាស់​ ​សម្រាប់​បម្រើ​​​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាជន​ក្នុង​ខេត្ត។

តំណាង​រាស្ត្រ​​​រតន​គិរី ​​ស្នើ​​​សម្ដេច​ ហ៊ុន សែន សុំ​សិទ្ធិ​​​​​​​ជួសជុល​​ទីលាន​ភូថង​​ឲ្យ​ពលរដ្ឋ​​​ប្រើប្រាស់​​​​ឯក​ឧត្ដម​ ប៊ូ ឡាំ

​​ក្នុង​ឱកាស​បើក​កម្មវិធី​របស់​ក្រុម​ការងារ BOX FT ​កាល​ពី​ពេល​កន្លង​ទៅ​​ឯក​ឧត្ដម​ ប៊ូ ឡាំ ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​កីឡដ្ឋាន​​នៅ​ទី​រួម​ខេត្ត​​​មួយ​នេះ​​រាជ​រដ្ឋាភិបាល​​មិន​ទាន់​កាត់​ក្ដី​ដាច់​ស្រេច​ទាំង​ស្រុង​ទៅ​ឲ្យ​ស្ថាប័ន​ណា​មួយ​ឡើយ។ អាស្រ័យ​ដូច​នេះ​​លោក​ជឿ​ថា សម្ដេច​​​អាច​ជួយ​រៀប​ចំ​ ឲ្យ​រូប​លោក​បាន​ជួសជុល​​​​​ហេដ្ឋារចនាសម្ពន្ធ​ដែល​ខូច​ខាត​ទាំង​ឡាយ​ ​និង​អាច​ឲ្យ​​រូប​លោក​មាន​សិទ្ធិ​​​ក្នុង​ការ​រៀប​ចំ​កម្មវិធី​ប្រកួត​កីឡា​​ផ្សេង​ៗ ឬ​សម្រាប់​​បម្រើ​​ដល់​​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាជន​ក្នុង​ខេត្ត​រតនគីរី។

​ចង់​ដឹង​ឯកឧត្តម​ ប៊ូ ឡាំ និយាយ​អ្វី​ខ្លះ​សូម​​មើល​វីដេអូ​ខាង​ក្រោម៖

តំណាង​រាស្ត្រ​​​រតន​គិរី ​​ស្នើ​​​សម្ដេច​ ហ៊ុន សែន សុំ​សិទ្ធិ​​​​​​​ជួសជុល​​ទីលាន​ភូថង​​ឲ្យ​ពលរដ្ឋ​​​ប្រើប្រាស់​

កន្លែង​អង្គុយ​ទស្សនា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​