Aubameyang ឆ្លើយ​ថា​ “ទេ” ចំពោះ​ Real និង Man City

Pierre-Emerick Aubameyang បាន​ចេញ​មក​បញ្ជាក់​ថា​ ខ្លួន​នឹង​មិន​ចាក​ចេញ​ពី Dortmund នោះ​ទេ​ នៅ​អំឡុង​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​នេះ។

 

Aubameyang ឆ្លើយ​ថា​ “ទេ” ចំពោះ​ Real និង Man CityAubameyang

 

ការ​អះអាង​ដូច្នេះ​បន្ទាប់​ពី​ លេច​លឺ​ព័ត៌មាន​ថា Real Madrid និង Manchester City កំពុង​ចង់​បាន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាបុង​ខាង​លើ​។

 

​មូលហេតុ​​បដិសេធ​​ការ​ចាប់​អារម្មណ៍​របស់​ក្លឹប​ធំៗ​ ត្រូវ​ Aubameyang ដែល​ស៊ុត​បញ្ចូល​ទី​៨០ គ្រាប់​ឲ្យ Dortmund ប្រាប់​ថា គេ​ចង់​បន្ត​នៅ​អាល្លឺម៉ង់​ដើម្បី​ប្រជែង​ពាន​ Bundesliga ជាមួយ Bayern Munich។ “ខ្ញុំ​នឹង​នៅ​ Dortmund តទៅ​ទៀត ហើយ​ខ្ញុំ​សុំ​មិន​ឆ្លើយ​នូវ​សំនួរ​ដដែល​ៗ​នេះ​នៅ​លើក​ក្រោយ។ ពួក​យើង​ចង់​ប្រជែង​ជាមួយ​ Bayern”។ កីឡាករ​វ័យ​២៧ឆ្នាំ​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន៕

 

ចុចអាន៖ Neymar និង​ប្រេស៊ីល ​បន្ត​ខក​ចិត្ត​​នៅ​អូឡាំពិក ជា​លើក​ទី​២

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ GOAL