លទ្ធផល​ការ​ប្រកួត​កីឡា​ពាន​រង្វាន់​ ស ខេង​ ព្រៃវែង​ ២០១៦​

ការ​ប្រកួត​រយៈ​ពេល​១៥​ថ្ងៃ​​នៃ​ព្រឹត្តិការណ៍​កីឡា​ពាន​រង្វាន់​ ស ខេង​​ប្រចាំ​ខេត្ត​ព្រៃ​វែង​​ឆ្នាំ​២០១៦​​បាន​បញ្ចប់​ហើយ​កាល​ពី​ម្សិល​មិញ​ដែល​ពិធី​បិទ​ចូល​រួម​ជា​អធិបតី​ដោយ​ឯកឧត្តម​ ស សុខា និង​អភិបាល​ខេត្ត​ព្រៃ​វែង​នៅ​កីឡដ្ឋាន​ខេត្ត។

 

លទ្ធផល​ការ​ប្រកួត​កីឡា​ពាន​រង្វាន់​ ស ខេង​ ព្រៃវែង​ ២០១៦​ 

 

លទ្ធផល​​នៃ​ការ​ប្រកួត​ទាំង​៣​​ប្រភេទ​
បាល់ទាត់៖ ក្រុម​បាល់ទាត់​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ព្រៃវែង​ទទួល​ចំណាត់​ថ្នាក់​លេខ​១​ បន្ទាប់​ពី​ឈ្នះ​ក្រុម​លេខ​២​​ស្រុក​កំចាយ​មារ​ក្នុង​លទ្ធផល ១-០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ និង​​ចំណាត់​ថ្នាក់​លេខ​៣​បាន​ក្រុម​ស្រុក​ពាមរក៍។

 

បាល់ទះ៖ ​ក្រុម​លេខ​១​បាន​ទៅ​ស្រុក​កញ្ជៀច ​និង​លេខ​២​បាន​​ទៅ​លេខាធិការដ្ឋាន​សសយក ខេត្ត​ព្រៃវែង ខណៈ​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​ក្រុម​វិសាខា (ខ)។

 

សីប៉ាក់តាក្រ៖ ​ក្រុម​សីប៉ាក់តាក្រ​លេខាធិការដ្ឋាន​ សស​យក​ ខេត្ត​ព្រៃ​វែង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ និង​​លេខ​២​បាន​ក្រុម​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ ហើយ​ចំណាត់​ថ្នាក់​លេខ​៣​ ក្រុង​ព្រៃវែង។

 

លទ្ធផល​ការ​ប្រកួត​កីឡា​ពាន​រង្វាន់​ ស ខេង​ ព្រៃវែង​ ២០១៦​

 

ក្នុង​ពិធី​បិទ​កាល​​ម្សិល​មិញ​ ឯកឧត្តម​ ស​ សុខា​ បាន​បង្ហើប​ថា​ ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ ដល់​លេខ​៣​ទាំង​៣​ប្រភេទ​កីឡា​ខាង​លើ​ នឹង​​មាន​ឈ្មោះ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ ជា​ ស៊ីម​៧​មករា​ នៅ​ខេត្ត​ព្រៃវែង​ដោយ​ស្វ័យប្រវត្តិ។

 

ការ​ប្រកួត​កីឡា​ពាន​រង្វាន់​ ស ខេង​​​ដែល​មាន​៤​ប្រភេទ​គឺ​បាល់ទាត់ បាល់ទះ សីប៉ាក់តាក្រ និង​រត់​ប្រណាំង​លក្ខណៈ​គ្រួសារ​ដែល​​ប្រើ​ពេល​​ប្រកួត​​១៥​ថ្ងៃ​ពោល​គឺ​ចាប់​​ពី​ថ្ងៃ​ទី​២៤​ កក្កដា​ បាន​ធ្វើ​ពិធី​បិទ​ជា​ផ្លូវ​ការ​ហើយ​កាល​ពីរ​សៀល​ថ្ងៃ​ទី​ ៧​ សីហា​ ២០១៦។ តាម​ការ​គ្រោង​ទុក​ព្រឹត្តិការណ៍​កីឡា​នេះ​នឹង​រៀប​ចំ​នៅ​ឆ្នាំ​ខាង​មុខ​ទៀត៕

 

លទ្ធផល​ការ​ប្រកួត​កីឡា​ពាន​រង្វាន់​ ស ខេង​ ព្រៃវែង​ ២០១៦​

 

លទ្ធផល​ការ​ប្រកួត​កីឡា​ពាន​រង្វាន់​ ស ខេង​ ព្រៃវែង​ ២០១៦​

 

លទ្ធផល​ការ​ប្រកួត​កីឡា​ពាន​រង្វាន់​ ស ខេង​ ព្រៃវែង​ ២០១៦​

 

លទ្ធផល​ការ​ប្រកួត​កីឡា​ពាន​រង្វាន់​ ស ខេង​ ព្រៃវែង​ ២០១៦​

 

អត្ថបទ៖ ស៊ុម សារិទ្ធ