ម៉ា យ៉ា​វីន ព្រលឹងចុងសក់​ព្រោះ​ត្រូវ​ចោរប្លន់​ចង់​បាញ់សម្លាប់​ (​មាន​វីដេអូ​)

រៀបរាប់ទាំងទឹកភ្នែក និង ក្តីភ័យខ្លាចតារាចម្រៀងស្រី អ្នកនាង ម៉ាយ៉ាវីន បានបង្ហោះវីដេអូមួយ ទាំងកណ្តាលយប់ក្រោយពីរូបនាងត្រូវចោរមួយក្រុមបានភ្ជង់ប្លន់ និង ប្រុងបាញ់សម្លាប់នាងនៅ ខាងមុខ ផ្ទះតែសំណាងល្អគ្រាប់មិនផ្ទុះ ។ ម៉ាយ៉ាវីន បាននិយាយរៀបរាប់ក្នុងឃ្លីបវីដេអូប្រមាណ ២ នាទី ទាំងក្តីរន្ធត់មានទាំងទឹកភ្នែក និង និយាយទាំងអួលដើមកថា៖ «រូបនាងបានជួបរឿងដ៏សែនអាក្រក់ដោយ ត្រូវបានចោរ ២ នាក់ភ្ជង់បាញ់ប្លន់ យកកាបូប និង ទូរស័ព្ទដៃ» ។

ហេតុការណ៍ដ៏រន្ធត់ និង តក់ស្លុតនេះបានកើតឡើងចំពោះរូបនាងកាលពីវេលាម៉ោង ១ និង ៣០ នាទី ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៦ កន្លងទៅ ។តាមការរៀបរាប់ក្នុងវីដេអូ បានឲ្យដឹងថា តារាស្រីរូបនេះ ទើបតែចេញពីធ្វើការទាំងកណ្តាលយប់ ហើយគ្រាន់តែទៅដល់ផ្ទះនាង ចុះពីឡានបន្តិចស្រាប់តែត្រូវបានក្រុមចោរមានគ្នា ២ នាក់ចូលមកភ្ជង់ប្លន់ ស្រស់ៗតែម្តង ហើយច្រាននាងឲ្យដួលដី និង រកបាញ់នាងទៀត តែសំណាងល្អ បាញ់អត់ចេញ ។

នាងក៏បានអំពាវនាវឲ្យមិត្តភក្តិដទៃដែលមិនទាន់ជួបរឿងបែបនេះផ្ទាល់ត្រូវមានការប្រុងប្រយ័ត្នព្រោះហេតុការណ៍អាក្រក់បែបនវមិនអាចឲ្យយើងដឹងមុនបានទេ ។ កន្លងមក គេសង្កេតឃើញថា មានអ្នកសិល្បៈជាច្រើន បានបាត់បង់ទ្រព្យសម្បត្តិ ដូចជា នាង ពេជ្រ អាវីហ្សា ត្រូវចោរលួចឡាន, នាង កែវ ពេជ្រពិសី,រំដួលលិចទឹក ត្រូវចោរឆក់កាបូប ដែលចោរមិន បានគិតឬស្គាល់ថា សិល្បៈឬមិនសិល្បៈទេ ឲ្យតែធ្វេសប្រហែស គឺត្រូវលួចប្លន់ទាំងអស់ ៕

ប្រភព៖ pmhotnews


Related Posts